សន្តិសុខសង្គម
ចាប់ខ្លួនជនដៃដល់ដែលកាប់កម្មកររោងចក្រកាលពីសប្ដាហ៍មុន ខណៈជនដៃដល់ឆ្លើយថា មកពីប្រចណ្ឌ
ជនសង្ស័យចំនួន២នាក់ ក្រោយធ្វេីសកម្មភាពកាប់យុវជនកម្មកររោងចក្រម្នាក់បណ្តាលឲ្យស្ទេីដាច់ករចេញពីខ្លួនរងរបួសធ្ងន់ធ្ងរហេីយព្យាយាមគេចខ្លួនអស់រយៈពេល១សប្តាហ៍ ពេលនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានហេីយ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលកំពុងសង្ងំលាក់ខ្លួនក្នុងភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ឈ្មោះ អុី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រង់ក ធ្ងន់ធ្ងរ ។
គួររំលឹកផងដែរ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កើតមានករណីហិង្សាមួយ ដោយជនដៃដល់គ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិតបុ័ងតោ បានតាមកាប់ជនរងគ្រោះ ត្រង់ចំណុចផ្លូវជាតិលេខ៤ ខាងកើតផ្លូវរថភ្លើង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ គ្រាដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីធ្វើការរោងចក្រ វិលត្រឡប់ឆ្ពោះទៅផ្ទះជួល ហើយជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ បន្សល់ទុកជនរងគ្រោះសន្លប់ដេកដួល ត្រូវបានកម្មកររួមការងារ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាល ទៅសាកសួរដល់មន្ទីរពេទ្យ និងបើកការស្រាវជ្រាវ អស់រយៈពេល១សប្តាហ៍ ទីបំផុតតាមចាប់ខ្លួនបានជនដៃដល់២នាក់ នៅក្នុងភូមិព្រៃសំរោង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
យោងតាមចម្លើយសារភាព ជនសង្ស័យពិតជាធ្វើសកម្មភាពកាប់លើជនរងគ្រោះពិតមែន ដើមចម ខឹងជនរងគ្រោះស្និទ្ធស្នាល ស្រឡាញ់នារីម្នាក់ ដែលពួកគេស្រឡាញ់ដែរ ។
ជនសង្ស័យទាំង២នាក់ត្រូវបាននាំខ្លួនទៅសាកសួរនៅផ្នែកជំនាញខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?