Connect with us

ជីវិតកម្សាន្ដ

ក្រោយប្រកាសជិតរៀបការ Kimberly បង្ហាញរាងលើកនេះកាន់តែប្លែក

បានផុស

នៅ

បន្ទាប់ពីប្រកាសដំណឹងជិតរៀប​អាពាហ៍ពិពាហ៍​នាពេលខាងមុខ ជាមួយមិត្តប្រុស ​Mark Prin និងថែមទាំងជិត​ក្លាយ​ជា​កូនក្រមុំ​ តារាសម្ដែង Kimberly តែងតែ​បង្ហាញ​សកម្មភាព​ហាត់​ប្រាណយ៉ាងតឹងរឹង ព្រមទាំងវិធី​ថែ​សុខភាព​សឹង​តែ​រាល់​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​កាលពីព្រឹកមិញនេះ តារាសម្ដែង Kimberly បាន​បង្ហោះរូបភាពប៉ុន្មានសន្លឹកបង្អួត​រាង​ស្លីម​ស្អាត​ក្នុង​សំលៀកបំពាក់​ហាត់ប្រាណ​ពណ៌ត្នោត​ ព្រមទាំង​ធ្វើ​កាយវិការ​អេនអន​គួរខ្នាញ់​ថែម​ទៀត។ យ៉ាងណាមិញ​រូបភាព​របស់​នាង​ក៏​បាន​​ទាក់​ភ្នែក​មហាជន​ជា​ច្រើន​ចូលមក​បញ្ចេញ​មតិ​សរសើរ​ខុសៗគ្នាថា សម្រស់​របស់ Kimberly បច្ចុប្បន្ន​ហាក់​ប្លែកខ្លាំង​ និង​​ស្រស់​ស្អាត​ដើម្បី​ត្រៀមខ្លួន​ក្លាយ​ជា​កូន​ក្រមុំ​ពិសេស។ ពិតជា​ភ្ញាក់ផ្អើល​ណាស់! ​ព្រោះ​មើល​ទៅ​នាង​រាង​កាន់​តែ​ស្វែល​​ស្អាត​មួយ​កម្រិត​ទៀត ខណៈអ្នកគាំទ្រមួយចំនួនទៀតបានយល់ស្របថា​ កាន់តែជិតរៀបការនាងកាន់តែមានរាងស្អាតស៊ិចស៊ី ប្រហែលដល់ថ្ងៃពិសេស អាចមើលលែងស្គាល់ផងមិនដឹង!

មកទល់ពេលនេះ គូស្នេហ៍ Mark Prin និង Kimberly បានប្រកាសដំណឹងរៀបការថា នឹងធ្វើឡើងនាចុងឆ្នាំ២០២៣ ស្របពេលដែលវីឡាដែលត្រៀមរស់នៅជាមួយគ្នាជិតសាងសង់រួចរាល់ថែមទៀត។ លើសពីនេះ ងាកទៅមិត្តស្រីរបស់ Mark តែងតែបង្ហាញវិធីថែទាំរាងរៅឲ្យស្រឡូន និងថែរសម្រស់កាន់តែស្រស់ស្អាតទ្វេរដង ដោយបញ្ចាក់ថា នាងកំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំនាពេលខាងមុខហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Matt បង្ហោះរូបដេកត្រាំក្នុងអាងទឹក ទាក់ទាញការចាប់អារម្មណ៍កន្លែងពិសេសមួយ

ចុចអាន៖Aum បញ្ចេញឈុតផ្អែមល្ហែមជាមួយតារាប្រុស Kem Hussawee

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម