ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា លោក Biden ហ៊ានទៅ អ៊ុយក្រែន ព្រោះមានការធានាសន្តិសុខពីទីក្រុងមូស្គូ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយ អំឡុងសន្និសីទមួយកាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនហ៊ានធ្វើដំណើរទៅកាន់អ៊ុយក្រែននោះទេ បើមិនមានការធានាសន្តិសុខពីសំណាក់ប្រទេសរុស្ស៊ី ។
លោកស្រីបានកត់សម្គាល់ថា “លោក Biden ហ៊ានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ បន្ទាប់ពីមិនមានការព្រមានណាមួយពីរុស្ស៊ី ជាពិសេសថែមទាំងទទួលបានការធានាសន្តិសុខពីរុស្ស៊ីទៀត ក្រោយពេលដែលមានការស្នើសុំក្រុមរុស្ស៊ី ឲ្យធានាសុវត្ថិភាពដល់រូបលោក” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សេតវិមានក៏បានជូនដំណឹងដែរថា ទីក្រុងវ៉ាស៊ីនតោនបានទាក់ទងជាមួយទីក្រុងមូស្គូភ្លាមៗ មុនពេលដំណើរទស្សនកិច្ចរបស់លោក Biden ទៅអ៊ុយក្រែនដើម្បីធានាថា មិនមានការប៉ះទង្កិចណាមួយផ្ទុះឡើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក Joe Biden បានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវជួបជាមួយលោក Volodymyr Zelensky ដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តដោយមិនងាករេ និងឥតឈប់ឈររបស់អាមេរិក ចំពោះលទ្ធិប្រជាធិបតេយ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធជាមួយ ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា