Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ឲ្យ​ការពារ​ទីតាំង​ដី​មួយ​កន្លែង មើល​ឃើញ​សមុទ្រ​ឈើ​តាម​ផ្លូវ​ជាតិ​លេខ ៤៨

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុងថែរក្សា​ទីតាំង​ដី​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤៨ ដែល​មាន​ទេស​ភាព​អាច​មើល​ឃើញ​សមុទ្រ​ឈើ​យ៉ាង​ស្រស់​ស្អាត។

ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៤៨ នៅ​ខេត្ត​កោះកុង​កាល​ពី​ម្សិលមិញ​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា លោក​បាន​ប្រទះឃើញ​ទីតាំង​ដី​មួយ​កន្លែង​តាម​ផ្លូវជាតិ​លេខ ៤៨ ដែល​​ស្អាត​​អាច​មើល​ឃើញ​សមុទ្រ​ឈើ ដែល​ថ្ងៃក្រោយ​អ្នក​ទេសចរ​អាច​ឈប់​ថត​រូប​កម្សាន្ត​ ពេល​ធ្វើ​ដំណើរ​មក​លេង​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោករដ្ឋមន្រ្តី ទីតាំង​ដី​នោះ​ជា​ផ្លូវ​ចាស់ក្រោយពេល​​ផ្លូវ​ជាតិ​លេខ ៤៨ ​ត្រូវ​បាន​កែលម្អពង្រីកដោយ​​​​​ពង្វាង​ទៅ​ធ្វើ​ផ្លូវ​ថ្មី។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ការពារ​ទីតាំង​ដី​នោះ​ឲ្យខាន​តែ​បាន​មិន​ត្រូវ​ឲ្យ​​មាន​ការ​រំលោភ​ ហើយ​លោក​សង្ឃឹម​ថា​ទីនោះ​ថ្ងៃ​ខាង​មុខ​នេះ​​នឹង​ក្លាយ​ជា​គោលដៅ​ទាក់ទាញអ្នក​ទេសចរ។

គម្រោងសាងសង់ផ្លូវជាតិលេខ ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើម​ពី PK ១៤១+៧៥០ (ចំការ​ហ្លួង) ត្រង់បំបែក​ផ្លូវជាតិលេខ ៤ រហូត​ដល់​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង មក​ទល់​បច្ចុប្បន្ន​នេះ​សម្រេច​ការសាងសង់​បាន​ជិត ២២%​។ បើ​តាម​លោក ស៊ុន ចាន់ថុល ការដ្ឋាន​ស្ថាបនា​ផ្លូវ​នេះ​មាន​ភាព​យឺតយ៉ាវ​ជាង​ផែនការ ប៉ុន្តែ​ក្រុមហ៊ុន​បាន​សន្យា​នឹង​​បន្ថែម​​គ្រឿងចក្រ​ដល់ ៣០០ គ្រឿង និង​បញ្ជូន​កង​កម្លាំង​ធ្វើ​ការ​ពី ៤ ក្រុម​ទៅ ៨ ក្រុម ដើម្បី​​សម្រេច​ឲ្យ​ទាន់​ផែនការ​ដែលបាន​​គ្រោង​ទុក។

ឆ្លើយតប​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​​លើកឡើង​ថា ក្រុមហ៊ុន​ម៉ៅការ​សាងសង់​បាន​ដកខ្លួន​ចេញពី​គម្រោង​ការងារ លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា គឺ​មិន​មាន​រឿង​ដូច​ដែល​លេច​ឮ​នោះ​ឡើយ។ ជាក់ស្តែង​ក្រុមហ៊ុន​​ម៉ៅការ​សាងសង់ ILSUNG & HANIL កំពុង​បន្ត​អនុវត្ត​ការងារ​យ៉ាង​សកម្ម​ទៅ​តាម​ផែនការ បើ​ទោះ​បី​ជា​មានភាព​យឺតយ៉ាវ​បន្តិច​ក៏​ដោយ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ ៤៨ បាន​បើកការដ្ឋានកាលពីថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០២២ ​ក្នុង​ផែនការ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៣២ ខែ ជា​ប្រភេទ​ផ្លូវបេតុងកៅស៊ូ (AC) កម្រាស់​០៧ស.ម និង​ជា​ប្រភេទ​បេតុង​សរសៃ​ដែក ត្រង់​ផ្លូវ​ប្រសព្វ ដែល​មាន​កម្រាស់ ២៥ស.ម ក្រោម​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៧៨ លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម