Connect with us

ព័ត៌មានជាតិ

អាជ្ញាធរហាមទេសចរឈប់ឱ្យចំណីស្វានៅឧទ្យានអង្គរចៀសវាងការបង្កគ្រោះថ្នាក់

បានផុស

នៅ

អាជ្ញាធរ​​កម្ពុជាបាននិយាយថា ហ្វូងសត្វស្វាដែលរស់នៅក្នុងឧទ្យានប្រសាទអង្គរវត្តកំពុងបង្កហានិភ័យដល់ភ្ញៀវទេសចរនៅក្នុងតំបន់នោះ និងប្រាសាទផ្សេងៗទៀតដែលនៅក្បែរនោះ។

អាជ្ញាធរអប្សរាដែលទទួលបន្ទុកការពារ និងអភិរក្សឧទ្យានប្រសាទអង្គរវត្តបាននិយាយថា ចំនួនសត្វស្វានៅក្នុងឧទ្យានបុរាណ(អង្គរវត្ត)នេះ បានកើនឡើងយ៉ាងខ្លាំង ដោយសារតែការផ្លាស់ប្តូរឥរិយាបថជីវិតធម្មជាតិពីស្វាព្រៃមកស្វាស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរអប្សរា​ប៉ាន់ប្រមាណ​ថា ​នៅ​តំបន់ឧទ្យាន​អង្គរវត្ត-អង្គរធំ ប្រហែលជាមានសត្វស្វារាប់រយក្បាល ដែលសត្វស្វាទាំងនោះហាក់ដូចជាស៊ាំនឹងមនុស្សទៅហើយ ពួកវាលែង​ចូល​ព្រៃ​ដើម្បីរក​ចំណី​ទៀត​ហើយ ពោលគឺ​រង់ចាំតែ​អាហារ​ពី​មនុស្ស ហើយ​ពេល​ខ្លះពួកវាលួចឬដណ្តើមអាហារពី​ភ្ញៀវ​ទេសចរទៀតផង។​

អាជ្ញាធរអប្សរាអំពាវនាវ​ប្រជាជនឲ្យឈប់ផ្តល់​ចំណីដល់​សត្វស្វាទាំងនោះ​ដើម្បី​ថត​រូប ឬក្នុងគោលបំណងណាមួយ ដើម្បីឲ្យ​សត្វ​ស្វាទាំងនោះ​អាច​រស់​នៅតាម​ធម្មជាតិឡើងវិញ ដែលធ្វើឲ្យពួកវាលែងរំពឹងថា ​នឹង​បាន​អាហារ​ពី​មនុស្សតទៅទៀត។

អ្នកជំនាញទេសចរណ៍ក្នុងស្រុកក៏បាននិយាយអំពីអាកប្បកិរិយាគំរាមកំហែងដោយសត្វស្វាទាំងនោះផងដែរ ដូចជាបង្កហានិភ័យដល់មនុស្ស(ភ្ញៀវទេសចរ) ប្រាសាទ និងសុខុមាលភាពបរិស្ថានទាំងមូល និងមានករណីខាំភ្ញៀវ​ទេសចរផងដែរ ចូលរុករើក្នុងធុងសំរាម ឡើងលើប្រាសាទ និងបង្កការខូចខាតដល់កន្លែងទេសចរណ៍ទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី១​ ទុក​រយៈ​ពេល​៣ថ្ងៃ ឱ្យ​អាជីវករ​ដែល​ដាក់​លក់ដូរ​លើ​ប្រឡាយ​ទួលពង្រទី១ រុះរើ​ចេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​នៅ​តំបន់​ភ្នំវល្លិ៍​ សប្បាយចិត្ត​ដែល​រដ្ឋ​ធ្វើ​ផ្លូវ​ជាង១១គីឡូម៉ែត្រ តភ្ជាប់​ពី​ខេត្ត​កែប​ទៅ​ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

សន្តិសុខសង្គម២០ ម៉ោង មុន

បុរសម្នាក់ កាប់សម្លាប់បុរសវ័យចំណាស់នៅខេត្តមណ្ឌលគិរី ព្រោះមិនព្រមតាមការពឹងពាក់ខ្លួន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

មតិចង់ឱ្យបញ្ចូលកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក ជាក្រសួងតែមួយ សម្ដេចធិបតី ថា មិនចាំបាច់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគារផ្នែកជំងឺកុមារថ្មីតម្លៃជិត ១ លានដុល្លារ សម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជប៉ុន ចង់​ដាក់​​មីស៊ីល​ចម្ងាយ​ឆ្ងាយ​លើ​កោះ Kyushu តែ​កូរ៉េ​ខាង​ជើង​ព្រមាន

Sokha Hotels

ព័ត៌មានពេញនិយម