Connect with us

ព័ត៌មានអន្ដរជាតិ

២ប្រទេសនៅអាស៊ីអាគ្នេយ៍ អនុបវាទសេចក្តីសម្រេចរបស់ UN លើការថ្កោលទោសរុស្ស៊ី 

បានផុស

នៅ

ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៩ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចុងក្រោយ របស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលថ្កោលទោសការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន និងអំពាវនាវឲ្យប្រទេសនេះដកកងកម្លាំងរបស់ខ្លួនចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបោះឆ្នោត ដែលធ្វើឡើងមុនខួបមួយឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ត្រូវបានគេមើលឃើញរដ្ឋជាសមាជិកចំនួន១៤១ បានគាំទ្រសេចក្តីសម្រេចដែលអំពាវនាវឲ្យមានសន្តិភាពយុត្តិធម៌ និងយូរអង្វែង។

ក្នុងនោះប្រទេសចំនួន៣២បានអនុបវាទ ខណៈប្រទេសចំនួន៧គឺរុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី ម៉ាលី អេរីទ្រា និងនីការ៉ាហ្គា បានបោះឆ្នោតប្រឆាំង។

ប្រទេសចំនួន៩ក្នុងចំណោមប្រទេសទាំង១១របស់តំបន់អាស៊ីអាគ្នេយ៍ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ហើយ២ប្រទេសដែលអនុបវាទគឺ វៀតណាម និងឡាវ។

ទោះបី​ជាយ៉ាងណាក៏ដោយ ទង្វើនេះហាក់ដូចជាមិនសូវបង្កឲ្យមានការភ្ញាក់ផ្អើលប៉ុន្មានទេ ​ដោយ​សារតែប្រទេសទាំងពីរ​ជា​រដ្ឋ​កុម្មុយនិស្ត​ឯក​បក្ស​ ដែល​មាន​ទំនាក់​ទំនង​ជា​យូរ​មក​ហើយ​ជាមួយ​​រុស្ស៊ី និង​សហភាព​សូវៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Diplomat

ចុចអាន៖ UN បោះឆ្នោតថ្កោលទោស រុស្ស៊ី និងតម្រូវឲ្យដកទ័ពចេញពី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម