សុខភាព
ពិបាកបន្ទោបង់ ឬ ក្ដៀន សាកវិធី៦នេះ លែងជាបញ្ហាទៀត
នៅពេលដែលយើងបន្ទោបង់ទៀងទាត់ជារៀងរាល់ព្រឹក បញ្ហាផ្សេងៗដូចជាហើមពោះ ឬទល់លាមកក៏លែងមានដែរ។ ម្យ៉ាងវិញទៀត សម្រាប់អ្នកធ្វើការ ឬប្រកបអាជីវកម្មផ្សេងៗ ក៏មិនចាំបាច់ខ្វល់ខ្វាយពីការទៅបន្ទប់ទឹកពេលត្រូវចេញក្រៅអីដែរ។ ជាទូទៅ ការបន្ទោបង់ធម្មតាគឺអាច៣ដងនៅក្នុងមួយថ្ងៃ ឬបីដងក្នុងមួយសប្ដាហ៍ អាស្រ័យទៅលើមនុស្សម្នាក់ៗ។ យ៉ាងណាមិញ ប្រសិនបើយើងចង់បង្កើតទម្លាប់បន្ទោបង់នៅពេលព្រឹកព្រលឹមជាទៀងទាត់ យើងអាចសាកល្បងវិធីសាស្ត្រងាយៗដូចខាងក្រោម។
១. ញ៉ាំទឹក
ការបំពេញជាតិទឹកគ្រប់គ្រាន់នៅពេលល្ងាច គឺមានសារសំខាន់ណាស់ចំពោះការបន្ទោបង់ ហើយមុខងារសំខាន់មួយនៃពោះវៀនធំ គឺជួយឲ្យរាងកាយស្រូបយកជាតិទឹកសាជាថ្មី។ ដូចនេះ យើងគួរតែញ៉ាំទឹកឲ្យបានច្រើននៅពេលញ៉ាំអាហារពេលល្ងាច។
២. ញ៉ាំអាហារមានជាតិសរសៃ
ពពួកអាហារដែលសំបូរទៅដោយជាតិសរសៃមានផ្ទុកជាតិទឹកខ្ពស់ មានដូចជាការ៉ុតឆៅ ផ្លែប៉ោម និងផ្លែប័រជាដើម ដែលជួយសម្រួលដល់ការបន្ទោបង់របស់យើងបានយ៉ាងល្អប្រសើរ។ នៅពេលដែលយើងញ៉ាំអាហារទាំងនេះ វានឹងជួយជំរុញជាតិទឹកកាន់តែច្រើនទៅក្នុងពោះវៀនធំ អំឡុងពេលរំលាយអាហារ ដែលកត្តានេះ នឹងអាចបញ្ចៀសការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។
៣. ញ៉ាំអាហារបំប៉នមានជាតិសរសៃ
ជាមួយគ្នានេះដែរ យើងក៏អាចបំពេញសារធាតុចិញ្ចឹម ដោយការញ៉ាំពពួកអាហារបំប៉នដែលមានជាតិសរសៃខ្ពស់ផងដែរ។ នៅពេលដែលរាងកាយរបស់យើងទទួលយកអាហារបំប៉នដែលមានជាតិសរសៃ យើងអាចនឹងមានអារម្មណ៍ហើមពោះជាបណ្ដោះអាសន្ន។ ប៉ុន្តែ នៅពេលដែលប្រព័ន្ធក្រពះពោះវៀន របស់យើងស៊ាំនឹងវាហើយនោះ យើងនឹងចាប់ផ្ដើមការបន្ទោបង់ជាទៀងទាត់ជាមិនខាន។
៤. ដើរហាត់ប្រាណ ក្រោយអាហារពេលល្ងាច
សម្រាប់អ្នកដែលមិនទាន់ធ្វើលំហាត់ប្រាណទាល់តែសោះ អាចសាកល្បងដើរហាត់ប្រាណនៅក្បែរៗផ្ទះ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច ពីព្រោះសកម្មភាពនេះ នឹងជួយជំរុញឲ្យមានចលនាពោះវៀនធំ ដែលធ្វើឲ្យយើងមានការបន្ទោបង់។
៥. ឆាប់គេងលឿនជាងពេលមុន
នៅពេលដែលយើងឆាប់ចូលគេង យើងអាចភ្ញាក់ពីគេងបានលឿនជាងរាល់ដង ហើយវានឹងធ្វើឲ្យយើងមានពេលកាន់តែច្រើននៅពេលព្រឹកព្រលឹម ដើម្បីញ៉ាំអាហារពេលព្រឹក។ ការញ៉ាំរំញោចចលនានៅក្នុងពោះវៀនធំ ដែលជួយជំរុញឲ្យយើងមានការបន្ទោបង់។ មួយវិញទៀត យើងក៏អាចមានពេលគ្រប់គ្រាន់ដើម្បីបន្ទោបង់ ដោយមិនចាំបាច់ប្រញាប់ប្រញាល់ពេកដែរ។
៦. ញ៉ាំកាហ្វេ
ប្រសិនបើយើងចង់បន្ទោបង់នៅពេលព្រឹក យើងមិនគួរមើលរំលងការញ៉ាំកាហ្វេនោះទេ។ ជាមួយនឹងកម្រិតជាតិកាហ្វេអ៊ីនខ្ពស់ដែលមាននៅក្នុងកាហ្វេ វាអាចរំញោចដល់ចលនាពោះវៀនធំបានយ៉ាងអស្ចារ្យ ដែលធ្វើឲ្យយើងចង់ទៅបង្គន់ភ្លាមៗតែម្តង បន្ទាប់ពីញ៉ាំរួច៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបានល្អ
សូមចុចអាន៖ ក្រោយដួលចំក្បាល បើកូនលេចចេញសញ្ញាទាំងនេះ អាចមានឈាមកកក្នុងខួរក្បាល
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់