ព័ត៌មានជាតិ
ខេត្តក្រចេះនឹងក្លាយជាខេត្តគ្មានមីននៅចុងឆ្នាំ ២០២៣
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ២០២៣ លោក លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកក្រុមការងារប្រារព្ធទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ លើកទី២៤ ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” នៅក្នុងបរិវេនវិមាន២ធ្នូ ស្រុកស្នួល។
ក្នុងឱកាលនោះ លោក លី ធុជ បានលើកឡើងថា ថ្ងៃទី២៤ កុម្ភៈ គឺជាថ្ងៃដែលប្រជាជនកម្ពុជា ជួបជុំគ្នាដេីម្បីសម្ដែងការសោកស្ដាយ និងក្រៀមក្រំចំពោះការបាត់បង់ជីវិត ពិការភាព និងបែកបាក់គ្រួសារ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកបន្តថា ការបោសសំអាតសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារអាទិភាពទី២ដែលត្រូវដោះស្រាយ បន្ទាប់ពីបញ្ហាគ្រាប់មីន ហេីយខេត្តក្រចេះនឹងអស់មីននៅចុងឆ្នាំ២០២៣។
លោកទេសរដ្ឋមន្រ្តីបានមើលឃើញថា ការអប់រំនៅតែជាកិច្ចការដ៏ចាំបាច់និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមសហគមន៍ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូល៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ