ជីវិតកម្សាន្ដ
វ័យ ៤១ឆ្នាំដូចគ្នា Song Hye Kyo និង Jun Ji Hyun ឈរនៅលើតារាងតារាស៊ីថ្លៃខ្ពស់ជាងគេដូចគ្នា
ក្នុងវ័យ ៤១ឆ្នាំ នាឆ្នាំ២០២៣នេះ តារាសម្ដែង Song Hye Kyo និង Jun Ji Hyun បានក្លាយជាតារាស្រីលំដាប់កំពូលប្រចាំកូរ៉េខាងត្បូង ក្រោយពេលអ្នកទាំងពីររកចំណូលបានខ្ពស់ជាងគេក្នុងវិស័យភាពយន្ត និងជាតារាស្រីស៊ីថ្លៃលើសគេក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេស។
ប្រភពពី Soompi បានឱ្យដឹងថា Song Hye Kyo និង Jun Ji Hyun អាចរកចំណូលបានយ៉ាងហោច ២០០លានវ៉ុន (ប្រហែល ១៥២,០០០ដុល្លារអាមេរិក) ក្នុងមួយភាគ ឬ ១.៦លានដុល្លារ ក្នុងមួយរឿងពេញ។ ចំណែកការថតពាណិជ្ជកម្មតារាទាំងពីរដួង ស៊ីថ្លៃមួយស្ពតប្រមាណ ៨៥២,០០០ដុល្លារ។
ដោយសារទទួលបានចំណូលយ៉ាងខ្ពស់ពីអាជីពសិល្បៈ នៅដើមឆ្នាំ២០២៣នេះ Song Hye Kyo កំពុងក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ២៥លានដុល្លារ រីឯ Jun Ji Hyun វិញមានទ្រព្យសម្បត្តិប្រមាណ ៤០លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកសិល្បៈជិត ៣០ឆ្នាំ Kwan សល់ទ្រព្យមិនច្រើនទេក្នុងដៃ
ចុចអាន៖ អតីតនាយកផលិតកម្ម YG រំពឹងថា Chiquita សមាជិក BABYMONSTER អាចជំនួសតំណែង Lisa
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់