Connect with us

ព័ត៌មានជាតិ

កម្ពុជា​ត្រូវបានដក​ចេញ​ពី​បញ្ជី​ប្រផេះ​ នៃ​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់

បានផុស

នៅ

ភ្នំពេញ ៖ នាល្ងាច​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គការឃ្លាំមើល​ការលាងលុយ​ និងឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (FATF) ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ប៉ារីស​ប្រទេសបារាំង បាន​ប្រកាស​ជាផ្លូវ​ការ​ក្នុងការ​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​បញ្ជីប្រផេះ​ នៃ​ក្រុម​ប្រទេស​ដែល​លាង​លុយ​កខ្វក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​អង្គការ​មួយនេះ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ប្រផេះនៃ​ក្រុម​ប្រទេស​ដែល​លាង​លុយ​កខ្វក់​រយៈពេល​៤ឆ្នាំជាប់ៗគ្នា ចាប់​តាំង​ពី​ឆ្នាំ២០១៩មកម្ល៉េះ។

បើ​តាម​សេចក្តី​ប្រកាស​បាន​បញ្ជាក់យ៉ាង​ដូច្នេះ​ថា «​យុត្តាធិការ​ក្រោម​ការបង្កើន​ការត្រួតពិនិត្យ កំពុងដំណើរការ​យ៉ាង​សកម្ម​ជាមួយ FATF ដើម្បី​ដោះស្រាយ​ការខ្វះខាត​ខាង​យុទ្ធសាស្ត្រ នៅក្នុង​រដ្ឋាភិបាល​រប​ស់​ពួកគេ ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ការលាង​លុយ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដែល​ចូលរួមចំណែក​ដល់​ការរីក​សាយ​អាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ថ្មីៗ​ដែល​ស្ថិតនៅក្រោម​កម្មវត្ថុ នៃ​ការបង្កើន​ការត្រួតពិនិត្យ រួមមាន​អាហ្វ្រិក​ខាងត្បូង និង​នី​ហ្សេ​រី​យ៉ា​។ ប្រទេស​ម៉ា​រ៉ុ​ក និង​កម្ពុជា លែង​ជា​កម្មវត្ថុ​នៃ​ការត្រួតពិនិត្យ​បន្ថែមទៀត​ដោយ FATF ទៀតហើយ​»​។

​ការសម្រេច​ដក​កម្ពុជា​ចេញពី «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​ដែលមាន​ហានិភ័យ​ខាង​លាងលុយកខ្វក់​នេះ បាន​ធ្វើឡើង​នៅក្នុង មហាសន្និបាត FATF នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង​ត្រូវ​បានរៀបចំ​សន្និសីទកាសែត ប្រកាស​ជា​ផ្លូវការ នៅ​ម៉ោង​១០​យប់ ម៉ោង​នៅ​ប្រទេស​កម្ពុជា​។​

​ការប្រកាស​ដកចេញ​ពី​បញ្ជី​ប្រផេះ​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន សេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមការងារ ICRG របស់ FATF ក្នុង​ការដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ក្នុង​កិច្ចប្រជុំ ICRG នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ មិនមាន​សមាជិក​ណា​ជំទាស់​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នោះទេ​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​របស់ FATF ចំនួន​១៨ រួមមាន​ស្ថាប័ន​អន្តរជាតិ​២៖ APG និង EU Commission និង​ប្រទេស​សមាជិក​ចំនួន​១៦​ទៀត ដូចជា​៖ អូស្ត្រាលី ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុ​ស្ស៉ី អ៊ីតា​លី ជប៉ុន ម៉ាឡេស៊ី នូ​វែ​ល​ហ្សេ​ឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និង​សិង្ហ​បុរី​ជាដើម​។

ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ការប្តេជ្ញា​ចិត្តជា​បន្តបន្ទាប់ ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ។

កាលពី​ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា​ក៏បាន​ចេញ​ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ផងដែរ​។ ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​ធ្លាប់បាន​អំពាវនាវ​ទៅកាន់​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ទាំង​ថ្នាក់ជាតិ​និង​មូលដ្ឋាន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ផ្នែក​អាណាចក្រ និង​សាសនា​សូម​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ទុច្ចរិត​ឱ្យបាន​ព្រមៗ​គ្នា ដើម្បី​កុំឱ្យ​កម្ពុជា​ក្លាយជា​កន្លែង​ឧក្រិដ្ឋកម្ម កន្លែង​លាង​លុយ ជួញដូរ​មនុស្ស និង​បទល្មើស​ផ្សេងៗ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម