ព័ត៌មានអន្ដរជាតិ
អាមេរិក ឃុំខ្លួនបងប្អូន២នាក់ជិត២០ឆ្នាំ ទើបដឹងថា ចាប់ច្រឡំ
សហរដ្ឋអាមេរិក បានដោះលែងបងប្អូនប្រុសពីរនាក់ ក្រោយឃុំឃាំងពួកគេដោយគ្មានការចោទប្រកាន់អស់រយៈពេលពីរទសវត្សរ៍នៅឯពន្ធនាគារ Guantanam Bay ក្នុងប្រទេសគុយបា។ លោក Abdul និង Mohamamed Rabbani បានអះអាងថា ពួកគេត្រូវរងការធ្វើទារុណកម្មខណៈពេលស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់ CIA។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែកុម្ភៈថា បុរសទាំង២ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសប៉ាគីស្ថាន។ អ្នកទាំងពីរត្រូវបានសម្រេចឲ្យចេញពីពន្ធនាគារក្នុងឆ្នាំ២០២១ ប៉ុន្តែគេនៅតែមិនច្បាស់ពីមូលហេតុដែលអ្នកទាំង២នៅតែស្ថិតក្នុងស្ថានភាពនេះរហូត ដល់បច្ចុប្បន្ន។
សមាជិកព្រឹទ្ធសភាប៉ាគីស្ថានលោក Mushtaq Ahmad Khan បានបញ្ជាក់កាលពីថ្ងៃសុក្រថា បងប្អូនទាំង២ដែលស្ថិតក្នុងវ័យ៥០ឆ្នាំប្លាយ បានទៅដល់អាកាសយានដ្ឋានឥស្លាម៉ាបាដហើយ។

គាត់បានសរសេរនៅលើ Twitter ថា “ពួកគេត្រូវបានដាក់គុកដោយគ្មានកំហុសនៅឈូងសមុទ្រ Guantanamo។ គ្មានការជំនុំជម្រះក្តី គ្មាននីតិវិធីរបស់តុលាការ ហើយគ្មានការចោទប្រកាន់ប្រឆាំងនឹងពួកគេទាំងអស់។ សូមអបអរសាទរចំពោះការដោះលែងពួកគេ”។
បងប្អូនទាំង២ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប៉ាគីស្ថានក្នុងឆ្នាំ២០០២ ហើយប្រគល់ទៅឲ្យ CIA មុនពេលផ្ទេរទៅពន្ធនាគារ Guantanamo ក្នុងឆ្នាំ២០០៤។

របាយការណ៍ស្តីពីការធ្វើទារុណកម្មរបស់ព្រឹទ្ធសភាអាមេរិក ដែលរៀបរាប់អំពីការឃុំខ្លួនបុរសទាំងពីរ បានកត់សម្គាល់ថា អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួន Ahmed ដោយច្រឡំថាជាភេរវករឈ្មោះ Hassan Ghul។
គួរបញ្ជាក់ថា ពន្ធនាគារនៅឈូងសមុទ្រ Guantanamo ត្រូវបានបើកដោយរដ្ឋបាលរបស់លោកប្រធានាធិបតី George W. Bush ក្នុងឆ្នាំ២០០២ ដើម្បីឃុំឃាំងជនបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ពេជ្ឈឃាដក្រុម ISIS បាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីពន្ធនាគារអាមេរិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ