ព័ត៌មានអន្ដរជាតិ
តម្រួតថៃបង្ក្រាបបានថ្នាំញៀន ១០ លានគ្រាប់លាក់ក្នុងទំនិញ
ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន ១០ លានគ្រាប់ ត្រូវបានកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យ និងធ្វើការបង្ក្រាប ក្រោយពីទទួលបានសេចក្តីរាយការណ៍ យ៉ាងច្បាស់ពីបណ្តាញ ក ស រួចមក។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រស្រុកមឿង ខេត្តសិង្ហបុរី ប្រទេសថៃ ដោយដឹកជញ្ជូនថ្នាំញៀន ចេញពីភាគខាងជើងនៃប្រទេសថៃ ទៅកាន់ភាគកណ្តាលដើម្បីចែកចាយឱ្យឈ្មួញ។
នៅមុនពេលបង្ក្រាបគឺមានរថយន្តនីសាន់ផ្ទុកទំនិញចំនួន៤គ្រឿង បានបើកបរបម្រុងឆ្លងកាត់គោលដៅ ដែលរថយន្តទាំងនេះ គឺជាមុខសញ្ញាដែលកម្លាំង ក ស រាយការណ៍មក ទើបសមត្ថកិច្ចឃាត់តែម្តងដើម្បីសុំត្រួតពិនិត្យ នៅទីបំផុតក៏បានប្រទះឃើញថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ១០ លានគ្រាប់ ដែលពួកគេដាក់បង្កប់នៅពីក្រោមទំនិញ ទើបសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបរទាំង៤នាក់នោះ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ ដែលពីមុនជាកសិករនៅក្នុងស្រុកម៉ែសត ខេត្តតាក បានសារភាពថា ដោយសារតែការធ្វើស្រែចម្ការមិនបានផល ទើបពួកគេសម្រេចចិត្តងាកមកស៊ីឈ្នួលដឹកគ្រឿងញៀនឱ្យគេវិញ ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួល ១០ ម៉ឺនបាត ។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ៕ អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ