Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky បញ្ជាក់ថា អ៊ុយក្រែន ត្រៀមរួចហើយ ដើម្បីវាយយកតំបន់ គ្រីមៀ មកវិញ

បានផុស

នៅ

អ៊ុយក្រែន កំពុងរៀបចំការវាយលុកមួយ ដើម្បីព្យាយាមនិងរឹបអូសយកឧបទ្វីបគ្រីមៀរបស់រុស្ស៊ី។ នេះបើតាមការលើកឡើងរបស់លោកប្រធានាធិបតី Vladimir Zelensky ក្នុងសន្និសីទកាសែតកាលពីថ្ងៃសុក្រទី២៤ខែកុម្ភៈ។

ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោកក៏បាននិយាយផងដែរថា ទីក្រុងកៀវ បានបង្កើតអង្គភាពថ្មីៗសម្រាប់កិច្ចការនេះ ដោយកំពុងទទួលបានការបណ្តុះបណ្តាលនៅបរទេស។

លោក Zelensky កត់សម្គាល់ថា “យើងកំពុងចាត់វិធានការយោធា យើងកំពុងរៀបចំសម្រាប់រឿងនេះ។ យើងបានត្រៀមខ្លួនផ្លូវអារម្មណ៍រួចហើយ។ យើងកំពុងបញ្ជូនកងទ័ពសម្រាប់ការបណ្តុះបណ្តាលមិនត្រឹមតែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសដទៃទៀតផងដែរ”។

ប្រធានាធិបតីរូបនេះ ក៏ដូចជាមន្ត្រីកំពូលដទៃទៀត បានសន្យាម្តងហើយម្តងទៀត ដើម្បីដណ្តើមយករាល់អតីតទឹកដីអ៊ុយក្រែន ពីរុស្ស៊ីមកវិញ រួមទាំងតំបន់គ្រីមៀផងដែរ។ ឧបទ្វីបនេះត្រូវបានរុស្ស៊ីធ្វើប្រជាមតិ កាត់បញ្ចូលជាឧបសម្ព័ន្ធនៅឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារ Maidan នៅទីក្រុងកៀវ។

ចំណែក អតីតទឹកដីអ៊ុយក្រែនចំនួន៤ផ្សេងទៀត គឺ Donetsk, Kherson, Luhansk និង Zaporizhzhia ត្រូវបានដាក់បញ្ចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រជាជនរបស់ពួកគេភាគច្រើន បោះឆ្នោតគាំទ្រកាលពីខែកញ្ញាឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ចង់ជួបប្រធានាធិបតី ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម