កីឡា
កីឡាការិនីបារាំង ៣ នាក់ បដិសេធមិនចូលក្រុមជម្រើសជាតិប្រកួត World Cup ដោយសារគ្រូបង្វឹក
ប្រធានក្រុមជម្រើសជាតិបារាំង Wendie Renard បាននិយាយកាលពីថ្ងៃសុក្រថា នាងនឹងមិនចូលរួមប្រកួតបាល់ទាត់នារីពិភពលោក (FIFA Women’s World Cup) ឆ្នាំនេះនោះទេ ដើម្បីរក្សាសុខភាពផ្លូវចិត្តរបស់នាង ដោយបន្ថែមថា នាង “មិនអាចគាំទ្រប្រព័ន្ធដឹកនាំបច្ចុប្បន្នបានទៀតទេ”។
កីឡាការិនី ២ រូបទៀត គឺ Marie-Antoinette Katoto និង Kadidiatou Diani ក៏បានប្រកាសធ្វើតាមប្រធានក្រុមខាងលើផងដែរ។
Renard ដែលត្រូវបានគេចាត់ទុកថាជាខ្សែការពារដ៏ល្អបំផុតម្នាក់ក្នុងក្រុមជម្រើសជាតិនារី បានលេងឲ្យប្រទេសបារាំងក្នុងការប្រកួតអន្តរជាតិជាមួយន័រវេស ដាណឺម៉ាក និងអ៊ុយរូហ្គាយ កាលពីដើមខែនេះ។ កីឡាការិនីវ័យ ៣២ ឆ្នាំរូបនេះ លេងឲ្យក្រុមបារាំង ១៤២ ប្រកួត និងលេងឲ្យក្លិបបារាំង Lyon។
យោងតាមរបាយការណ៍របស់សារព័ត៌មាន RMC Sport របស់បារាំង Renard នឹងមិនលេងឲ្យជម្រើសជាតិទេ ដរាបណាគ្រូបង្វឹក លោកស្រី Corinne Diacre នៅតែបន្តដឹកនាំ។
Renard ត្រូវបានដកចេញពីតំណែងប្រធានក្រុមបារាំងដោយ Diacre បន្ទាប់ពីការជ្រុះចេញរបស់ពួកគេក្នុងវគ្គ ៨ ក្រុមចុងក្រោយ នៅ Euro 2017 មុនពេលទទួលបានតំណែងនេះឡើងវិញនៅឆ្នាំ ២០២១។
Renard បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំស្រឡាញ់ប្រទេសបារាំងជាងអ្វីៗទាំងអស់ ខ្ញុំមិនល្អឥតខ្ចោះទេ ប៉ុន្តែខ្ញុំមិនអាចគាំទ្រប្រព័ន្ធបច្ចុប្បន្នបានទៀតទេ ដែលនៅឆ្ងាយពីតម្រូវការកម្រិតខ្ពស់បំផុត។ វាជាថ្ងៃដ៏សោកសៅមួយ ប៉ុន្តែចាំបាច់ដើម្បីការពារសុខភាពផ្លូវចិត្តរបស់ខ្ញុំ។ វាគឺជាមួយនឹងបេះដូងដ៏ធ្ងន់ដែលខ្ញុំមកប្រាប់អ្នកអំពីការសម្រេចចិត្តរបស់ខ្ញុំក្នុងការចាកចេញពីក្រុមបារាំង។ ជាអកុសល ខ្ញុំនឹងមិនលេងក្នុង World Cup ក្រោមលក្ខខណ្ឌបែបនេះទេ។ មុខមាត់របស់ខ្ញុំប្រហែលជាអាចលាក់ការឈឺចាប់ ប៉ុន្តែបេះដូងរបស់ខ្ញុំកំពុងរងទុក្ខ… ហើយខ្ញុំមិនចង់រងទុក្ខទៀតទេ”។
ភ្លាមៗបន្ទាប់ពីការថ្លែងរបស់ Renard កីឡាការិនី Katoto និង Diani ដែលបានបង្ហាញខ្លួនសរុប ១១៤ ប្រកួត សម្រាប់បារាំង និងទាំងពីរលេងឲ្យ ក្លិប Paris Saint-Germain បានសម្ដែងការគាំទ្រដល់កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ហើយបានប្រកាសថា ពួកគេនឹងដកខ្លួនពីក្រុមជម្រើសជាតិរហូតដល់ ការផ្លាស់ប្ដូរត្រូវបានធ្វើឡើង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការដកកីឡាការិនីទាំង ៣ រូបនោះ សហព័ន្ធបាល់ទាត់បារាំង (FFF) បាននិយាយថា ខ្លួននឹងលើកយកបញ្ហានៅពេលដែលគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនជួបប្រជុំគ្នានៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយបន្ថែមថា “FFF សូមបញ្ជាក់ម្ដងទៀតថា គ្មានបុគ្គលណាម្នាក់ស្ថិតនៅលើស្ថាប័នឡើយ នោះគឺជាក្រុមជម្រើសជាតិបារាំង”។
ការប្រកួតបាល់ទាត់នារីពិភពលោក ឆ្នាំនេះ ដែលសហម្ចាស់ផ្ទះដោយប្រទេសនូវែលសេឡង់ និងអូស្ត្រាលី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ថ្ងៃទី ២០ ខែសីហា។
បារាំង ស្ថិតនៅក្នុងពូល F រួមជាមួយចាម៉ៃកា ប្រេស៊ីល និងប៉ាណាម៉ា។ ពួកគេចាប់ផ្ដើមយុទ្ធនាការក្នុងពូលរបស់ពួកគេនៅថ្ងៃទី ២៣ ខែកក្កដា ទល់នឹងចាម៉ៃកា៕
ប្រភព ៖ espn.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ