ព័ត៌មានជាតិ
ស្ពានអាកាសឫស្សីកែវ បើកឲ្យប្រេីប្រាស់បណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែមីនា នេះទៅ
ស្ពានអាកាសឫស្សីកែវ នឹងដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ នេះទៅ។ នេះបើតាមលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។
បើយោងតាមផេកហ្វេសបុកផ្លូវការរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនាថ្ងៃសៅរ៍ ទី២៥ កុម្ភៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តីដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ននូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង ៤៨៣ ម៉ែត្រទទឹង ១៥,៨ ម៉ែត្រ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣នេះទៅ។ នេះជាសមិទ្ធផលថ្មីមួយទៀត ក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ។
ស្ពានអាកាសថ្មីឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ៣១ ខែមករាឆ្នាំ២០២២ មានបណ្ដោយ ៤៨៣ ម៉ែត្រ ទទឹង ១៥,៨ម៉ែត្ រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីដែលបាននឹងកំពុងសាងសង់បានជិតរួចរាល់ហើយដែរ។
គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ ខែ ពោលគឺឲ្យហើយនៅមុនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ