Connect with us

សេដ្ឋកិច្ច

នៅសល់តែ ១៣គីឡូទៀត នឹងភ្ជាប់គម្រោងផ្លូវថ្មីពីភ្នំបូកគោ​ទៅផ្លូវជាតិលេខ៤

បានផុស

នៅ

ដំណើរការស្ថាបនាផ្លូវ១ខ្សែ​តភ្ជាប់ពីភ្នំបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ មានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមក​ដល់ពេលនេះ នៅសល់តែ ១៣គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបញ្ចប់គម្រោង ដោយក្រុមហ៊ុន អះអាងថា ​កំពុង​បន្លឿនក្នុងការឈូសឆាយ​ និងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមក្រុមហ៊ុនឋានសួគ៌បូកគោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​លើក​​ដំបូងចំណង​ជើង​ថា ​«​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​» កាលពីដើមខែ មករា កន្លងទៅ អ្នកឧកញ៉ា ​សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច គ្រុប​ ​មានប្រសាសន៍ដូច្នេះថា «​ផ្លូវ១ខ្សែនេះ ប្រហែលជា​ខែ ​៤ (ខែមេសា) យើង​អាច​ភ្ជាប់​គ្នា​បាន​ហើយ​។ វា​មិនទាន់​ជា​ផ្លូវ​កៅស៊ូ​ល្អ​អ្វី​នោះទេ គ្រាន់តែ​អាចធ្វើ​ដំណើរ​បាន​​»​។​

សូមបញ្ជាក់ថា ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​ គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយក​រដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនា​ផ្លូវនេះ។

ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥៤ នាទីutes មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ប្ដូរឈ្មោះដាក់ទៅជា «អាកាសចរណ៍ជាតិកម្ពុជា»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៦ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម