ជីវិតកម្សាន្ដ
អ្នកគ្រូ ផេនស៊ី សម្រេចក្ដីស្រមៃ ក្លាយជាអ្នកដឹកនាំរឿង
ប្រិយមិត្តកម្ពុជាថ្មី ប្រាកដជាបានស្គាល់តារាកំប្លែងថៃ អ្នកគ្រូ ផេនស៊ី (Tukky Sudarat) ជាក់ជាមិនខាន។ តាមរយៈវីដេអូបង្រៀនភាសាអង់គ្លេសបែបកំប្លែង អ្នកគ្រូ ផេនស៊ី ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេស និងតំបន់អាស៊ី។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2406-829x1024.png)
ក្រៅពីអាជីពជាតារាកំប្លែង អ្នកគ្រូ ផេនស៊ី ក៏មានទេពកោសល្យសិល្បៈផ្សេងទៀតដូចជា ចម្រៀង ពិធីការិនី និងសម្ដែងផងដែរ។ ឆ្លងកាត់វិថីសិល្បៈប្រមាណ ១៨ឆ្នាំ តាមពិត អ្នកគ្រូ ផេនស៊ី ពុំមានបំណងក្លាយជាតារាកំប្លែងល្បីនោះទេ ខណៈក្ដីស្រមៃតាំងពីតូចរបស់គាត់ គាត់ចង់ក្លាយជាអ្នកនាំរឿងមួយរូប ហើយពេលនេះ ក្ដីស្រមៃរបស់គាត់បានក្លាយជាការពិតហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/image-2407.png)
យោងតាមសារបង្ហោះរបស់ អ្នកគ្រូ ផេនស៊ី នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន គាត់ទម្លាយថា ក្ដីស្រមៃតាំងពីក្មេងៗ កំពុងសម្រេចបណ្ដើរៗហើយ ព្រោះពេលនេះគាត់កំពុងចាប់ផ្ដើមដឹកនាំភាពយន្ត ដែលជាការងារគាត់ស្រឡាញ់មកជាយូរ។ មិនត្រឹមតែដឹកនាំរឿងប៉ុណ្ណោះទេ អ្នកគ្រូ ផេនស៊ី ក៏ជាផលិករភាពយន្តថ្មី និងជាអ្នកសរសេរអត្ថបទភាពយន្តទៀតផង។ យ៉ាងណាមិញ រឿងថ្មីដែល អ្នកគ្រូ ផេនស៊ី កំពុងចាប់ផ្ដើមដឹកនាំ នៅមិនទាន់មានប្រិយមិត្តដឹងចំណងជើងនៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាជនសរសើរ Patricia ទោះកំពុងពពោះ នៅតែបំពេញតួនាទីភរិយាយ៉ាងល្អ
ចុចអាន៖ វ័យ ៤១ឆ្នាំដូចគ្នា Song Hye Kyo និង Jun Ji Hyun ឈរនៅលើតារាងតារាស៊ីថ្លៃខ្ពស់ជាងគេដូចគ្នា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត