Connect with us

ព័ត៌មានជាតិ

ស្ពាន​អាកាស​ឫស្សីកែវ សាងសង់​ស្ទើរតែ រួចរាល់​១០០​ភាគរយ​ហើយ សម្តេច​តេ​ជោ​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន

បានផុស

នៅ

ភ្នំពេញ​ ៖ ការសាងសង់​ស្ពាន​អាកាស ឫស្សីកែវ បានសម្រេច​ស្ទើរតែ ១០០​ភាគរយ​ហើយ នៅសល់តែ​ការងារ​ក្រាល​កៅស៊ូ និង​អ៊ុត​គំនូស​ចរាចរ​តែប៉ុណ្ណោះ។​ គ្រោង នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ទាំងស្រុង​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា បណ្ដោះអាសន្ន​ស្ពាន​អាកាស​ឫស្សីកែវ ចាប់ពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣ នេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ស្ពាន​អាកាស ឫស្សីកែវ ស្ថិតនៅ​ក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន សាងសង់​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ការសាងសង់ ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) តាម​វិធីសាស្ត្រ​យក​ទីក្រុង​ចិញ្ចឹម​ទីក្រុង។

បច្ចុប្បន្ន​ស្ពាន​អាកាស​ដែល​មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ និង​មាន​ទទឹង ១៥,៨​ម៉ែត្រ ដែល ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ទទួល​បាន​គោលការណ៍​សាងសង់​ពី​រាជរដ្ឋាភិបាល សម្រេច ការសាងសង់​បាន​ស្ទើរតែ ១០០​ភាគរយ​ហើយ នៅសល់តែ​ការងារ​ក្រាល​កៅស៊ូ និង​អ៊ុត​គំនូសចរាចរ ដែល​គ្រោង នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ទាំងស្រុង​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរ និង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន ទទួល​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដាក់ឱ្យ​ប្រើប្រាស់​ជា បណ្ដោះអាសន្ន​ស្ពាន​អាកាស​ឫស្សីកែវ ចាប់ពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣ នេះ​តទៅ​។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ​ទាំងអស់​គ្នា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រសួងសុខាភិបាលដាក់ចេញវិធានការការពារនិងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម