ព័ត៌មានអន្ដរជាតិ
លោក ពូទីន គូសបញ្ជាក់អំពីបញ្ហារបស់រុស្ស៊ី ជាមួយ អាមេរិក (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូកំពុងខិតខំបង្កើតពិភពលោកពហុប៉ូល ជាជាងពិភពលោកមួយដែលផ្តោតតែលើសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 កាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ លោកពូទីនអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើតពិភពលោកផ្តាច់មុខឲ្យសមនឹងរបៀបវារៈរបស់ខ្លួន។
លោកពូទីនលើកឡើងថា “រដ្ឋផ្កាយរណប” របស់អាមេរិកក៏ដឹងយ៉ាងច្បាស់អំពីចេតនា “អត្មានិយម” ទាំងនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ពួកគេធ្វើមិនដឹងមិនឮ ចំពោះបញ្ហានេះ ដោយសារតែហេតុផលផ្សេងៗគ្នា។

លោកបន្ថែមថា សម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន ក៏មើលឃើញដែរថា ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី គឺជាបុព្វហេតុបង្រួបបង្រួម លែងខ្វល់អំពីការខ្វែងគំនិតរវាងពួកគេ និងសហរដ្ឋអាមេរិក។
ជាឧទាហរណ៍ លោកពូទីនបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការទាក់ទាញអាជីវកម្មអឺរ៉ុបមកកាន់ដីអាមេរិក ដូចជាកិច្ចព្រមព្រៀងនាវាមុជទឹកកាលពីរដូវក្តៅមុនជាដើម ដែលគេឃើញទីក្រុងកង់បេរ៉ា បានចាកចេញពីកិច្ចសន្យាភ្លាមៗជាមួយក្រុមហ៊ុនផលិតរបស់បារាំង ដើម្បីគាំទ្រដៃគូសហរដ្ឋអាមេរិក។ លោកប្រធានាធិបតីពូទីននិយាយថា ឧបទ្ទវហេតុនោះគឺជារឿងអាម៉ាស់សម្រាប់ទីក្រុងប៉ារីស។

លោក ពូទីន សង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនអាច និងនឹងមិនប្រព្រឹត្តទង្វើបែបនេះឡើយ។
ចំពោះបញ្ហាផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនឯណោះវិញ លោកពូទីនបានអះអាងថា ការសម្រេចចិត្តនេះគឺត្រូវបានទាមទារ ដើម្បីការពារសន្តិសុខរបស់រុស្ស៊ីក៏ដូចជា ស្ថិរភាពជាយុទ្ធសាស្រ្តរបស់ខ្លួនផងដែរ។
យោងតាមប្រធានាធិបតីរុស្ស៊ី, លោកបានជ្រើសរើសសម្រាប់សកម្មភាពនេះ ដោយមើលឃើញពីទង្វើរបស់អង្គការណាតូ ដែលប្រកាសថា គោលដៅសំខាន់របស់ខ្លួនគឺជាបរាជ័យរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ១១ចំណុចសំខាន់ ដែលលោក ពូទីន បង្ហាញទៅពិភពលោក ក្នុងសុន្ទរថាពិសេស

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?