Connect with us

ជីវិតកម្សាន្ដ

តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ

បានផុស

នៅ

តារា​សម្ដែង​ប្រុស​វ័យក្មេង​រូប​សង្ហា​ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​លោក ផេង ចាន់​ដា​រ៉ា បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​បញ្ចប់​ជីវិត​ខ្លួនឯង​ទាំង​វ័យក្មេង​ដោយសារ​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ និង​ការ​លះបង់​នូវ​ភាព​ស្មោះ ត្រង់​ទៅ​លើ​មនុស្ស​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​តារា​សម្ដែង​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​យប់មិញ​ដោយ​ក្ដី​រន្ធត់​ភ្ជាប់​ជាមួយ​រូបភាព​ថា មិន​គួរ​ឲ្យ​ជឿ​ពេល​បង​បើក Facebook ភ្លាម គឺ​មាន​អារម្មណ៍​ថា​ស្លុតចិត្ត ប្អូន​ក៏​ជា​សិល្បករ​មួយ​រូប ប្អូន​មិន​គួរ​គិត​ខ្លី​បែបនេះ ដើម្បី​មនុស្ស​ម្នាក់​ប្អូន​ហ៊ាន​លះបង់​ស្មោះ​រហូត​បាត់​បង់ជីវិត​ខ្លួនឯង។ ហ៊ឺ..​និយាយ​មិន​ចេញ សូម​ជូនពរ​ប្អូន​ជាតិ​ក្រោយ​ជួប​មនុស្ស​ស្មោះ​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​កុំ​ឲ្យ​ជួប​ស្នេហា​ដូច​ជាតិ​នេះ។

ដោយឡែក​បើ​តាម​ប្រភព​ពី​អ្នក​ដែល​ស្និទ្ធស្នាល​បាន​លើក​ឡើង​ដែរ​ថា អាណិត ផេង ចាន់​ដា​រ៉ា ណាស់ លះបង់​ក្រុម​គ្រួសារ​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ចុង​ក្រោយ​វា​បាន​ល្បី វា​លែង​ខ្វល់ខ្វាយ ទោះ​ស្លាប់​ក៏​វា​មិន​កើតទុក្ខ​ដែរ ថែមទាំង​លុប​រូប​ក្នុង​ហ្វេស​ប៊ុក ផេង ចាន់​ដា​រ៉ា អស់​គ្មាន​សល់។

ចំណែក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ sokkhim ក៏បាន​បង្ហោះ​ពី​ដំណឹង​មរណទុក្ខ និង​ការ​សោកស្ដាយ​ដែរ​ថា សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​សព​អតីត​និស្សិត​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ជំនាន់​ទី ២៩ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ឈ្មោះ ផេង ចាន់​ដា​រ៉ា កាល​ប្រឡង​បញ្ចប់​បាន​និទ្ទេស B+ ដោយសារ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ទើប​បាន​ជា​គាត់​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ដោយ​ចង.ក។

ប្រភព​បន្ត​ទៀត​ថា អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​គឺ​សល់​ពេល​មិន​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ និស្សិត​នឹង​ត្រូវ​ទទួល​សញ្ញាបត្រ​ជា​ផ្លូវការ​ហើយ។ សូម​បង​បាន​ទៅកាន់​ទី​បរមសុខ​ជា​រៀង​រហូត។ ពិតជា​សោកស្ដាយ និង​តក់ស្លុត​ជា​ខ្លាំង បើ​មាន​ជាតិ​ក្រោយ សូម​សិក្សា​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម និង​បាន​បន្ត​ការងារ​ល្អ​ក្នុង​ជីវិត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម