Connect with us

ព័ត៌មានជាតិ

បុរសប្រើធម៌ចម្លែក៧ភាសា បន្តសកម្មភាពរបស់ខ្លួន និងបដិសេធ​ការព្រមាន

បានផុស

នៅ

លោក វ៉ាត វុធ ជាអ្នកស្នងរូបបារមី ល្បីសូត្រធម៌ បាលី ជាភាសាចម្លែក កំពុងបន្តនូវសកម្មភាពរបស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីជម្នះនូវការចុះផ្សាយមួយចំនួនថា ខ្លួនរងការព្រមាន និងគំរាមកំហែ​ង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចសម្ភាសមួយ កាលពីសប្ដាហ៍កន្លងទៅ ដែលបង្ហោះក្នុងបណ្ដាញសង្គមឈ្មោះ បារមីលោកតា ឥសីសំរិទ្ធ អ្នកស្នងរូប ដែលមានអាយុ៤៣ឆ្នាំរូបនេះ អះអាងថា ខ្លួនចេះធម៌ បាលី ៧ភាសា ហើយសកម្មភាពរបស់ខ្លួន គឺពុំខុសច្បាប់ឡើយ ហើយក៏ពុំមាននរណាម្នាក់បានប្ដឹងខ្លួននោះដែរ តែលោកបញ្ចាក់ថា រូបលោកមិនមែនជាគ្រូមន្តអាគមនោះទេ ប៉ុន្តែជាអ្នកស្នងរូបបារមី ដែលប្រើធម៌ចម្លែក​ ដោយមិនមាននរណាស្ដាប់យល់ ហើយតែងតែជួយដល់ពលរដ្ឋជាច្រើនឱ្យជាពីជំងឺ និងមិនមានទាមទារប្រាក់នោះទេ។

គួរកត់សម្គាល់ថា បុរសតាំងខ្លួនជាគ្រូស្នងរូបដែលអះអាងថា ចេះធម៌ បាលី ជាភាសាបរទេស រហូតដល់៧​ភា​សា កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម ដោយមានទាំងការរិៈគន់ និងការសរសើរ ខណៈមន្ត្រីពាក់ព័ន្ធមួយចំនួន ក៏កំពុងទទួលរងនូវការរិះគន់ដែរ។

បុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេស ធ្លាប់បាននិយាយថា ធម៌ដែលខ្លួនសូត្រ គឺជាធម៌ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកម៉្លេះ ហើយពុំមាននរណាចេះ និងស្ដាប់បានឡើយ ។

លោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា ធ្លាប់បានប្រាប់ កម្ពុជាថ្មី យ៉ាងខ្លីថា ក្រសួងបាន ពិនិត្យរួចហើយ លើករណីបុរសតាំងខ្លួនជាគ្រូសូត្រ ចេះធម៌ បាលី ជាភាសាបរទេសនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម