Connect with us

សន្តិសុខសង្គម

បញ្ចប់មុខតំណែងឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង 

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រិត្យបញ្ចប់មុខតំណែងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង។ នេះបើតាមអនុក្រិត្យ លេខ ១៦៣ អនក្រ តត ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលក្រុមការងារទើបទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ធ្លាប់កាន់មុខតំណែងជាអធិការស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។ លោកត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ​ ច័ន្ទកុសល្យ ដែលចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។

បើតាមអនុក្រឹត្យ លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ខណៈឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន មិនត្រូវបានបញ្ជាក់ក្នុងអនុក្រឹត្យថានឹងទៅកាន់មុខតំណែងអ្វីនៅឡើយនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម