Connect with us

ព័ត៌មានអន្ដរជាតិ

បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងអង្គការណាតូ​ ផ្ទុះឡើងនៅ បារាំង

បានផុស

នៅ

ការតវ៉ាទ្រង់ទ្រាយធំជាច្រើន ប្រឆាំងនឹងសមាជិកភាពរបស់អង្គការណាតូរបស់បារាំង និងការបន្តគាំទ្រដល់ទីក្រុងកៀវ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ ក្នុងរដ្ឋធានីប៉ារីស និងនៅទីតាំងផ្សេងទៀតទូទាំងប្រទេស។

បាតុកម្ម ​ដែល​​ប្រព្រឹត្ត​ទៅ​នៅ​ចុង​សប្តាហ៍​២ដងជាប់​គ្នា​នេះ ត្រូវ​បាន​រៀបចំ​ដោយ​គណបក្ស​ស្តាំ​និយម Les Patriotes របស់លោក Florian Philippot។

អ្នកនយោបាយរូបនេះអះអាងថា ព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យ ដែលមានឈ្មោះថា “ក្បួនដង្ហែជាតិដើម្បីសន្តិភាព” បានទាក់ទាញអ្នកចូលរួមច្រើនជាងសប្តាហ៍មុន។ លើកនេះ មានមនុស្សប្រហែល១ម៉ឺននាក់ បានបង្ហាញខ្លួនសម្រាប់ការប្រមូលផ្តុំនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Philippot, ការតវ៉ាទ្រង់ទ្រាយតូចប្រឆាំងនឹងអង្គការណាតូ ក៏ត្រូវបានធ្វើឡើងផងដែរ នៅទីតាំងចំនួន៣០ផ្សេងទៀតទូទាំងប្រទេសបារាំង។

បាតុករ​ បាន​ដើរ​ដង្ហែ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស ដោយ​កាន់​បដា​ធំ​មួយ​សរសេរ​ថា “ដើម្បី​សន្តិភាព”។ ក្រុមអ្នកដើរដង្ហែបានអំពាវនាវឲ្យ បារាំងដកខ្លួនចេញពីអង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក និងចេញពីសហភាពអឺរ៉ុប ហើយបានជំរុញឲ្យបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ បាតុករក៏នាំគ្នាស្រែកឲ្យប្រធានាធិបតីបារាំងលោក Emmanuel Macron ចុះចេញពីតំណែងផងដែរ។

គួរបញ្ជាក់ថា បារាំង​ស្ថិត​ក្នុង​ចំណោម​ប្រទេសធំៗដែលគាំទ្រទី​ក្រុងកៀវ ក្នុង​ជម្លោះ​​ជាមួយ​រុស្ស៊ី​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន។ ថ្វីបើលោក Macron បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការដោះស្រាយតាមវិធីការទូតក៏ដោយ ប៉ុន្តែទីក្រុងប៉ារីសបានផ្គត់ផ្គង់សព្វាវុធយ៉ាងសកម្មដល់អ៊ុយក្រែន រួមទាំងរថពាសដែក និងកាំភ្លើងយន្តស្វ័យប្រវត្តិទំនើបៗទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម