Connect with us

ព័ត៌មានជាតិ

តើការចិញ្ចឹមសត្វព្រៃជាលក្ខណៈឯកជន ខុសច្បាប់ដែរឬទេ?

បានផុស

នៅ

រយៈពេលប៉ុន្មានថ្ងៃនេះ មានការវែកញែក និងបង្ហាញការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីបុរសម្នាក់ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជុំវិញការចុះបង្ក្រាបនេះ រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ក្រោយបើកការស៊ើបអង្កេត គឺរកឃើញថា បុរសឈ្មោះ យឹម សំអឿន បានចិញ្ចឹមសត្វក្ងោកសម្រាប់ជួញដូរដោយខុសច្បាប់។ តើការចិញ្ចឹមសត្វព្រៃជាលក្ខណៈឯកជន ឬគ្រួសារបែបនេះ ខុសនឹងច្បាប់ត្រង់ចំណុចណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមច្បាប់ស្ដីពីព្រៃឈើ ត្រង់ជំពូកទី១០ ពាក់ព័ន្ធនឹងការអភិរក្សសត្វព្រៃ បានចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ។ ពពួកសត្វព្រៃទាំងអស់នេះ គឺស្ថិតនៅក្រោមការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាលព្រៃឈើ។ ទន្ទឹមនេះ គ្រប់ប្រភេទសត្វព្រៃទាំងអស់ គឺត្រូវបានបែងចែកជា៣ក្រុម គឺ ១) ក្រុមប្រភេទជិតផុតពូជ ២) ក្រុមប្រភេទមានដោយកម្រ និង៣) ក្រុមប្រភេទមានដោយបង្គួរ។ បើនិយាយចំពោះសត្វក្ងោក ត្រូវបានកំណត់ និងចាត់ថ្នាក់ជាប្រភេទសត្វស្លាបនៃក្រុមប្រភេទសត្វព្រៃមានដោយកម្រ។

តែយ៉ាងណាក្ដី ក្នុងករណីមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺរដ្ឋបាលព្រៃឈើមានសិទិ្ធចេញលិខិតអនុញ្ញាតចំពោះប្រភេទសត្វជិតផុតពូជ និងប្រភេទសត្វមានដោយកម្រសម្រាប់គោលបំណងការសិក្សាអប់រំ ឬការស្រាវជ្រាវវិទ្យាសាស្ត្រ ការគាំទ្រដល់កម្មវិធីនៃការចាប់បង្កាត់ពូជ និងការផ្លាស់ប្ដូរប្រភេទសត្វតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិ តែប៉ុណ្ណោះ។ ប៉ុន្តែ ចំពោះសកម្មភាពការយាយីដល់ប្រភេទសត្វទាំងនេះ ការបរបាញ់ ការទាក់ចាប់ ការយកធ្វើជាកម្មសិទ្ធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារ ការដឹកជញ្ជូន ធ្វើពាណិជ្ជកម្ម និងការនាំចេញនាំចូល គឺត្រូវបានហាមឃាត់ជាដាច់ខាត ហើយសកម្មភាពទាំងនេះត្រូវបានចាត់ទុកថា ជាបទល្មើសដែលផ្ទុយពីច្បាប់។  

បទល្មើសនៃការបរបាញ់ ការសម្លាប់ និងការចិញ្ចឹមដោយមានគោលបំណងធ្វើពាណិជកម្មលើប្រភេទសត្វជិតផុតពូជ  និងប្រភេទសត្វមានដោយកម្រ គឺត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី១០លានរៀល ទៅ១០០លានរៀល។ ទន្ទឹមនេះ វត្ថុតាងទាំងអស់នៃបទល្មើសសត្វព្រៃដែលរឹបអូសបានត្រូវទុកជាទ្រព្យសម្បត្តិរដ្ឋ។

ដោយឡែក ប្រភេទសត្វមានដោយបង្គួរ ច្បាប់ស្ដីពីព្រៃឈើ បានអនុញ្ញាតឲ្យមានការចិញ្ចឹម ឬថែរក្សាជាលក្ខណៈសួនសត្វ ឬលក្ខណៈជាគ្រួសារ ហើយក៏អនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មដែរ។ ការនាំចេញនាំចូលប្រភេទសត្វមានដោយបង្គួរនេះ គឺត្រូវមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយមានការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម