Connect with us

ព័ត៌មានជាតិ

វៀតណាម ចេញបញ្ជាឲ្យកម្ទេចចោលភ្លាម បើរកឃើញសត្វបក្សី នាំចូលដោយខុសច្បាប់

បានផុស

នៅ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម កាលពីថ្ងៃអាទិត្យទី២៦ខែកុម្ភៈ បានតម្រូវឲ្យគ្រប់ខេត្ត-ក្រុងក្នុងប្រទេសវៀតណាម ទប់ស្កាត់ការជួញដូរសត្វបក្សីចូលប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស H5N1 បន្ទាប់ពី កម្ពុជា រាយការណ៍អំពីមេរោគនេះចំនួន២ករណី ក្នុងនោះមានម្នាក់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានស្នើឲ្យគ្រប់រដ្ឋធានី-ខេត្ត បង្កើនការត្រួតពិនិត្យ និងតាមដាន ជាពិសេសនៅតាមតំបន់ព្រំដែន និងកំពង់ផែសមុទ្រ ក៏ដូចជាផ្លូវទឹកផងដែរ ដើម្បីរកឲ្យឃើញ និងដោះស្រាយឲ្យបានទាន់ពេលវេលា នូវការជួញដូរ ការកាប់សម្លាប់ និងដឹកជញ្ជូនសត្វបក្សីខុសច្បាប់ទៅកាន់ប្រទេសវៀតណាម ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូង។

នៅពេលណាដែលការដឹកជញ្ជូនសត្វ និងផលិតផលសត្វត្រូវបានរកឃើញថាដឹកជញ្ជូនខុសច្បាប់ចូលក្នុងប្រទេសវៀតណាម ត្រូវតែបំផ្លាញចោលជាបន្ទាន់។

មូលដ្ឋានក៏ត្រូវបានចាត់តាំងឲ្យដឹកនាំប៉ូលិស និងកងកម្លាំងការពារព្រំដែនរបស់ពួកគេ បើកការស៊ើបអង្កេតលើការដឹកជញ្ជូន និងជួញដូរសត្វបក្សីឆ្លងព្រំដែនផងដែរ។

ទន្ទឹមនឹងនោះ ភ្នាក់ងារឃ្លាំមើលទីផ្សារនឹងពង្រឹងវិធានការគ្រប់គ្រងចរាចរផលិតផលបសុបក្សីនៅវៀតណាម។ ចំណែកអ្នកដែលខកខានមិនបានរាយការណ៍ករណីសង្ស័យ ដែលបង្កឲ្យជំងឺគ្រុនផ្តាសាយបក្សីរាលដាលដល់ប្រទេសវៀតណាមនោះ គឺនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាទីបំផុត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ៤ចំណុចសំខាន់គួរដឹង អំពីជំងឺផ្តាសាយបក្សី H5N1

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១២ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម