ជីវិតកម្សាន្ដ
Bella ឆ្លើយយ៉ាងមានន័យ ក្រោយត្រូវគេសួររឿងរៀបការ
តារាស្រី Bella Ranee កាលពីថ្មីៗនេះនាងបានបើកទម្លាយបញ្ហាបេះដូងក្នុងកម្មវិធី WOODY FM អំពីជីវិតការងារនិងស្នេហាថ្ងៃអនាគតថា នាងនឹងជ្រើសយកស្នេហាបែបណា ក្រោយបរាជ័យកាលលើកមុន។

ត្បិតថាខ្លួនកំពុងស្ថិតក្នុងកម្មវិធី តែយ៉ាងណា Bella ក៏បាននិយាយថា កាលពីមុននាងជាមនុស្សដែលមិនមានទំនុកចិត្តលើខ្លួនឯងសោះ។ នាងគឺជាមនុស្សម្នាក់ដែលគិតច្រើន។ វាហាក់បីដូចជាគុណវិបត្តិមួយ ប៉ុន្តែក្នុងការគិតច្រើន នោះគឺជាគុណសម្បត្តិមួយដែលធ្វើឲ្យនាងកាន់តែលម្អិតលើជីវិតជាងមុន។ នៅចុងបញ្ចប់នៃកម្មវិធី ពិធីករប្រុស Woody បានសួរអំពីអនាគតអាពាហ៍ពិពាហ៍របស់ Bella ថា តើនាងនឹងជ្រើសយកស្នេហារបៀបម៉េចនាថ្ងៃខាងមុខ?
តារាសម្ដែង Bella បាននិយាយថា រឿងរៀបការ? ប៉ុន្តែប្រសិនបើ Belle បានរៀបការនោះ វាជារឿងសាមញ្ញណាស់។ ត្រូវតែជាអ្នកដែលស្រួលក្នុងការងារនិងការស្រលាញ់ទន្ទឹមគ្នា។ ឥឡូវយើងជ្រើសរើសការងារសិន! ប៉ុន្តែបើថ្ងៃណាមួយយើងមានស្នេហា និងការងារតំណាលគ្នា ប្រហែលជាត្រូវមានតុល្យភាព។ កុំចោលការងារព្រោះតែស្នេហា ដូច្នេះអ្នកទាំងពីរត្រូវមានតុល្យភាពស្មើគ្នា ទើបអាចដើរទៅមុខព្រមគ្នាបាន។

យ៉ាងណាមិញក្រោយនាងផ្ដល់ចម្លើយដ៏សមស្រប និងមានអត្ថន័យ ពិធីករប្រុសដដែលក៏បានងក់ក្បាលទទួលថា Bella ពិតជាស្រលាញ់ការងារខ្លាំង រហូតពេលខ្លះភ្លេចគិតពីខ្លួនឯងថែមទៀតផង! ទោះមកដល់ពេលនេះ នាងនៅទំនេរគ្មានគូគាប់ទ្រនាប់ចិត្ត ប៉ុន្តែសម្រស់របស់នាងកាន់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ខណៈការងារក្នុងវិស័យសិល្បៈ ក៏កាន់តែមមាញឹកខ្លាំងថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
ចុចអាន៖Mai Davika រងការរិះគន់ថា បង្កើតមាតិកាសប្បាយក្នុងឃ្លិប ដើម្បីដៀមដាមឲ្យតារាគ្នាឯង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ