Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្តកោះកុង ជឿជាក់ថា យុវ​និស្សិត​ទទួល​អាហារូបករណ៍​ប្រឹង​សិក្សា​ដើម្បី​ឈានទៅ​បន្តវេន

បានផុស

នៅ

កោះកុង​ ៖ អភិបាលរង​ខេត្ត​កោះកុង មាន​ជំនឿ​ជឿជាក់ថា ក្រុម​យុវ​និស្សិត​ក្នុង​ខេត្ត​ដែល​កំពុង​ទទួល​អាហារូបករណ៍​សិក្សា​ឥតគិតថ្លៃ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​ប្រឹងប្រែង​សូត្រ ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ប​ន្ត​វេន​ទៅ​ថ្ងៃ​អនាគត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវ​និស្សិត​សម័យនេះ​ជាមាន​ឱកាស​គ្រប​បែបយ៉ាង ដើម្បី​ទទួល​បាន​ចំណេះដឹង​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់ខ្លួន ទៀតសោត​ការ​ទទួល​អាហារូបករណ៍​សិក្សា​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ប្រសិនបើ​មិន​ប្រឹងប្រែង​នោះទេ ប្អូន​អាច​នឹង​បរាជ័យ​ចំពោះ​ដំណើរ​ជីវិត​សិក្សា​។

នេះ​ជាការ​លើកឡើង​របស់លោក ហាក់ ឡេង អភិបាលរង​ខេត្តកោះកុង ថ្លែង​ក្នុង​ពិធី​ពិធី​ដាក់ឱ្យ​ដំណើរការ​ស្នាក់ការ ក្រុមការងារ អ​.​ម​.​ត ខេត្តកោះកុង និង​ផ្តល់​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ជូន​ដល់​សិស្ស​ក្រីក្រ​នៅក្នុង​ខេត្ត​ចំនួន ១៦​រូប សម្រាប់​ឆ្នាំ​២០២៣។

លោក​អភិបាលរង​ខេត្ត សង្កត់ធ្ងន់​ដែរ​ថា បើ​ធៀប​នឹង​របប ប៉ុល ពត អ្វី​ឡើយ​ការសិក្សា​បាន​ពេញលេញ និង​ឱកាស​ការងារ​ល្អៗ ព្រោះតែ​ប្រទេស​ជួប​សង្គ្រាម ប៉ុន្តែ​សម័យ​តេ​ជោ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ គឺ​បាន​នឹង​កំពុង​ផ្តោតលើ​ការយកចិត្ត​ដាក់​ខ្ពស់​លើ​វិស័យ​គុណភាព​អប់រំ​ដែល​បម្រើ​ការកសាង​ធនធានមនុស្ស សម្រាប់​ឃឿន​បន្ត​កសាង​សង្គមជាតិ​កាន់តែ​ជឿនលឿន​។

លោក ហាក់ ឡេង យល់ថា ការ​ផ្តល់​បាន​អាហារូបករណ៍​របស់​ប្អូនៗ​និស្សិត​ក្នុង​ខេត្ត​កោះកុង​នៅ​ពេល​នេះ ជា​ពេលវេលា​មាស​ពេជ្រ​មិន​ងាយ​រក​បាន ដូច្នេះ​ត្រូវ​ចេះ​កែច្នៃ​ខ្លួន​ឱ្យ​កាន់តែ​មានតម្លៃ​តាមរយៈ​ពុះពារ​តស៊ូ​សិក្សា​ក្នុង​ថ្នាក់រៀន​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ដោយ​ក្រោយ​បញ្ចប់​ការសិក្សា​នឹង​ទទួល​បាន​ឱកាស​ការងារ និង​ប្រាក់ចំណូល​ចិញ្ចឹម​ជីវភាព​គ្រួសារ​។

ខេត្តកោះកុង មាន​ក្រុមនិស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​តាំងពី​ឆ្នាំ​២០១៩ – មកដល់​បច្ចុប្បន្ន​មាន​ចំនួន​៥៥​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​២៤​នាក់ ដែល​បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ខេត្ត​(UME) និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)​សាខា​ខេត្ត​។ ជាក់ស្តែង​ឆ្នាំ​២០២៣​នេះ អ​.​ម​.​ត ផ្ដល់​អាហារូបករណ៍​ជូន​សិស្ស​ក្រីក្រ​មាន​ចំនួន​១៦​នាក់​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ចំនួន​២​ក្នុង​ខេត្ត​។

ដោយឡែក​តំណាង​និស្សិត​ទទួល​អាហារូបករណ៍​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្តេជ្ញាចិត្ត​ថា​នឹង​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​រៀនសូត្រ ទោះបីជា​ចំណុច​ខ្លះ​មិនទាន់មាន​សមត្ថភាព​ក៏ដោយ ហើយ​ការធ្វើ​ដូច្នេះ​ដើម្បី​តបស្នង​សងគុណ​ជូន​សម្តេច​ទាំង​ទ្វេ​ដែល​គិតគូរ​ពី​ការលំបាក​ដល់​ពួកគេ​ដែលជា​និស្សិត​ក្រីក្រ​នៅតាម​ទីជនបទ​។

តំណាង​និស្សិត ក៏​សូម​ថ្លែង​អំណរ​អរគុណ​ជូន​សម្តេច​ទាំង​ទ្វេ និង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បានផ្តល់​ឱកាស​ដល់​ពួកគេ​បាន​រៀនសូត្រ​ឥតគិតថ្លៃ​តាមរយៈ​ការផ្តល់​អាហារូបករណ៍​សិក្សា​១០០%​រយៈពេល​៤​ឆ្នាំ​ពេញ​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅក្នុង​ខេត្ត​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម