ព័ត៌មានជាតិ
ពលរដ្ឋក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលជួសជុលផ្លូវមួយខ្សែធ្លាប់ជួបការលំបាកកន្លងមក
ផ្លូវកៅស៊ូមួយខ្សែមានប្រវែងជិត៦គីឡូម៉ែត្រ និងផ្លូវតូចៗ៣ខ្សែទៀតតភ្ជាប់គ្នាកំពុងដំណើរការកសាងក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអបអរសាទរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់កសាងផ្លូវខាងលើនេះ ដើម្បីសម្រួលជូនប្រជាពលរដ្ឋដែលធ្លាប់តែជួបលំបាកក្នុងការធ្វើដំណើរកន្លងមក។
លោក ហោ សារិទ្ធ មេឃុំសែប នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះបានថ្លែងឲ្យដឹងថា ផ្លូវមួយខ្សែនេះបានកសា ងពីផ្លូវគ្រោះក្រហម ទៅជាផ្លូវចាក់ កៅស៊ូ DBST គឺជាគម្រោងត្រូវកំ ណត់ជាអាទិភាពចម្បងរបស់រាជ រដ្ឋាភិបាលឆ្លើយតបនឹងជំងឺកូវីដ ១៩ហើយក៏ជាផ្នែកមួយនៃកម្មវិធី ហេដ្ឋារចនាសម្ព័ន្ធជនបទផងដែរ។
លោកមេឃុំបានបញ្ជាក់ឲ្យដឹងទៀតថា ផ្លូវ១ខ្សែនេះមានប្រវែង៥៨០០ ម៉ែត្រ ចេញពីផ្លូវជាតិលេខ ៥ ទៅខាងកើតរហូតដល់មាត់ទន្លេក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ ត្រឡាច។ ចំណែកផ្លូវ ៣ ខ្សែទៀតមានប្រវែង ៥០០ ម៉ែត្រ ផ្លូវទាំង អស់ខាងលើនេះបានចាប់ដំណើរ ការកសាងពីខែមិថុនា ឆ្នាំ២០២២ និងដែលត្រូវបញ្ចប់គម្រោងនៅក្នុងខែមិថុនាឆ្នាំ២០២៣ និងមកដល់ ពេលនេះកសាងបាន ៦០% ហើ យ។ ផ្លូវនេះ កសាងចាក់កៅស៊ូ DBSTប្រវែង ៣៤២៩ ម៉ែត្រ និងកសាងជា បេតុងប្រវែង ២៣២៤ ម៉ែត្រ និងកសាងលូចំនួន១៩កន្លែង ក្នុងនោះកសាងលូប្រអប់ ចំនួន២ក ន្លែងផងដែរ ។
លោកមេឃុំសែប ជំនួសមុខឲ្យប្រ ជា ពលរដ្ឋនៅក្នុងភូមិ ឃុំ លោកសូមថ្លែ ងអំណរគុណយ៉ាងជ្រាល ជ្រៅដល់សម្ដេចតេជោប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទ និងឯក ឧត្តមអភិបាលនៃគណៈអភិបាល ខេត្តកំពង់ឆ្នាំងនិងក្រុមការងារទាំង អស់ដែលបានយកចិត្តទុកដាក់ជួយកសាងផ្លូវខា ងលើនេះជូនប្រជាព លរដ្ឋនៅក្នុងឃុំសែប ដើម្បីជួយសម្រួលដល់ការធ្វើ ដំណើរនិងការ ដឹកជញ្ជូនកសិផ ល នានាមកកាន់ទីផ្សារលក់ដូរផ្គត់ផ្គង់ជីវភាពឱ្យកាន់ តែប្រសើរឡើង គឺមានផ្លូវពិតជាមានក្តីសង្ឃឹម៕
អត្ថបទ៖ ឈៀង ថារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ