Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ ឡើយ

បានផុស

នៅ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសរសេរលិខិតសុំទោសសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការចោទប្រកាន់ដោយគ្មានការពិតលើគណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥។ តែយ៉ាងក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសមិនទទួលយកការសុំទោស នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានទម្លាយសារឆ្លើយឆ្លងរវាងសម្ដេច ជាមួយលោក សយ សុភាព អ្នកសារព័ត៌មានជើងចាស់ ពាក់ព័ន្ធនឹងរឿងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចង់សុំទោសសម្ដេច។ សារឆ្លើយឆ្លងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចនៅទីក្រុងនៅវៀងច័ន្ទប្រទេសឡាវ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣។

តាមរយៈ Channel Telegram ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។ យើងធ្លាប់បានគេសុំទោសច្រើនដងហើយ តែរឿងច្រំដែលនៅតែកើតឡើង ទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការ ដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «ភាពខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវា គឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។

តាមរយៈលិខិតគោរពជូន សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ បានសរសេររៀបរាប់ថា «ដោយបានដឹងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យសម្តីមួយផ្នែក ដែលរូបខ្ញុំ បានឆ្លើយក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ថា បាន “ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត” នោះខ្ញុំសុំធ្វើការបដិសេធការចោទប្រកាន់នេះ»។

លោក សុន ឆ័យ តាមរយៈលិខិតដដែល បានសរសេរបន្តថា «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណង ចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួច សន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។

ជាមួយគ្នានេះ លោក សុន ឆ័យ ក៏បានគាំទ្រសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២៨-២៩ មករា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ផងដែរ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១១ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ១៤ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២៦ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៣០ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម