Connect with us

ព័ត៌មានជាតិ

ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ រោងចក្រ​សម្ងួត​ស្វាយ និង​មៀន​ប៉ៃលិន នឹង​ចុះ​ទិញ​កសិផល​ពី​ខេត្ត​ដទៃ​ទៀត

បានផុស

នៅ

ខណៈ​កសិផល​ក្នុង​​ខេត្ត​ប៉ៃលិនផ្គត់ផ្គង់​មិន​​គ្រប់គ្រាន់ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នឹង​សហការជាមួយ​​រដ្ឋបាល​​ខេត្ត​ដទៃ​ទៀត​ ចុះ​ប្រមូល​ទិញ​ផ្លែមៀន​ប៉ៃលិន និង​ស្វាយ​កែវ​រមៀត​​របស់កសិករ​ដែល​គ្មាន​ទីផ្សារ ដើម្បី​បំពេញបន្ថែមក្នុង​ខ្សែ​សង្វាក់ផលិតកម្មរោងចក្រ​នៅ​ខេត្ត​ប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិបាន​បញ្ជាក់​ក្នុង​សន្និសីទ​កាលពី​សប្តាហ៍​មុន​ថា ខេត្ត​ប៉ៃលិន​មាន​រោងចក្រ​ឡ​សម្ងួត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ ដែល​បច្ចុប្បន្ន​កំពុង​ខ្វះខាត​កសិផលយក​មក​​​ដំណើរការ​ក្នុង​ខ្សែ​សង្វាក់​ផលិត ដូច្នេះ​​អាជ្ញាធរ​ខេត្ត​នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ដទៃ​ទៀត ចុះ​​ប្រមូល​ទិញ​ផលិតផល​របស់​កសិករ​យក​មក​បំពេញ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម។

«រោងចក្រ​នេះ​មាន​សមត្ថភាព​សម្ងួត​ផ្លែ​មៀន និង​ស្វាយ​មាន​គុណភាព និង​អនាម័យដើម្បី​នាំ​ចេញ។ តែ​រោងចក្រ​​ខាតខាតកសិផល​យក​មក​កែច្នៃ​ ដូច្នេះ​រដ្ឋបាល​ខេត្ត​នឹង​សហការ​ជាមួយ​ដែន​សមត្ថកិច្ច​ខេត្ត​ដទៃ​ទៀត ដើម្បី​ប្រមូល​ទិញ​កសិផល​របស់​កសិករ​យកមកបំពេញបន្ថែម​ក្នុង​ខ្សែ​សង្វាក់ផលិត​»។

ខេត្ត​ប៉ៃលិន​មាន​ភូមិសាស្ត្រ​អំណោយ​ផល​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម មាន​ដូចជា ពោត សណ្តែក ស្វាយ​កែវ​រមៀត ជាពិសេស​ផ្លែ​មៀន​ប៉ៃលិន។ ក្នុង​រយៈពេល​ថ្មីៗនេះ​ពោតក្រហម ដំឡូងមី និង​ស្វាយកែវ​រមៀត មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ឆ្នាំ​កន្លងមក

ខេត្តប៉ៃលិន​មានសៃឡូ (កន្លែង​ទិញ​កសិផល​កសិកម្ម) ចំនួន ៥៤ កន្លែង សម្រាប់​ទិញ​កសិផល​ពី​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត និង​ខេត្ត​ជាប់​ព្រំដែន​សម្រាប់​ស្តុក និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

លោក​ស្រី​​ បាន ស្រីមុំ បាន​បន្ត​ថា ការ​វិនិយោគ​រោងចក្រ​បម្លែង​ផ្លែមៀន និង​ផ្លែ​ស្វាយ​នៅ​ពេលនេះ ​បាន​មកពី​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ក៏​ដូចជា​ថ្នាក់​ដឹកនាំ​ខេត្ត​។ រដ្ឋបាលខេត្ត​តែងតែ​សហការ​ជាមួយ​មន្ទីរជំនាញ​​ខិតខំ​​រក​ទីផ្សារជូនកសិករ​ ដើម្បីលើក​កម្ពស់​តម្លៃ​កសិផល​តាម​រយៈ​ការជំរុញនាំចេញ​ឲ្យបានច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម