Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ប៊ូយ៉ុង ប្រគល់រថយន្តក្រុង២០០គ្រឿង​ដល់រដ្ឋបាលរាជធានី ​ពង្រឹងប្រសិទ្ធភាពលើសេវាដឹកជញ្ជូន

បានផុស

នៅ

រថយន្តក្រុងចំនួន ២០០ គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាផ្លូវការហើយ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ផាក ជុងវុក (PARK JEONG WOOK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ក្រោមការផ្តួចផ្តើមរបស់លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) ដោយបានសម្រេចផ្ដល់ជំនួយ ជារថយន្តក្រុង ចំនួន ២០០គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ។

លោកឃួង ស្រេង បន្តថា៖ ក្នុងក្របខណ្ឌផែនការមេដឹកជញ្ជូនសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់នូវប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាដឹកជញ្ចូនសាធារណៈ តាមរយៈការសិក្សាផ្នែកបច្ចេកទេស លើការតភ្ជាប់រវាងតំបន់សំខាន់ៗ ក្នុងរាជធានីភ្នំពេញ និងឈានទៅអនុម័តផែនទីបណ្តាញខ្សែរត់ ដែលមកទល់បច្ចុប្បន្ននេះមានសរុប ១៣ ខ្សែរត់ ដោយប្រើប្រាស់រថយន្តក្រុងសរុប ចំនួន ២៣៥ គ្រឿង។

អនុលោមតាម អនុស្សរណៈនៃការយោគយល់ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រវាងរដ្ឋបាលរាជធានី ភ្នំពេញ និងក្រុមហ៊ុន ប៊ូយ៉ុង គ្រុប, ក្រុមហ៊ុន ប៊ូយ៉ុង គ្រុបបានសម្រេចផ្តល់អំណោយជារថយន្តក្រុង ប្រភេទ ២៩ កៅអី ចំនួន ២០០ គ្រឿង ជូនរដ្ឋបាលរាជធានីភ្នំពេញ។

អំណោយជារថយន្តក្រុងចំនួន ២០០ គ្រឿង នេះ ពិតជា មានសារៈសំខាន់ ដែលអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ សម្រាប់ធានានូវប្រតិបត្តិការ បានទាន់ពេលវេលាឆ្លើយតបទៅនឹង តម្រូវការនៃការប្រើប្រាស់សេវារថយន្តក្រុង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច- សង្គម ត្រូវបានបើកដំណើរការពេញលេញឡើងវិញ ពិសេសគឺជួយសម្រួលដល់ការធ្វើដំណើរ ក្នុងអំឡុងពេលការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ ២០២៣ ដែលរាជធានីភ្នំពេញ គឺជាមូលដ្ឋាននៃការរៀបចំព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ។

រថយន្តក្រុងថ្មីនេះ ក៏នឹងរួមចំណែកធានានូវស្ថិរភាព និងនិរន្តរភាព នៃការផ្ដល់ សេវាដឹកជញ្ចូនដល់ព្រះសង្ឃ កីឡាករ-កីឡាការិនឺ សិស្ស-និស្សិត កម្មករ-កម្មការិធី ដែលត្រូវបានរាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃធ្វើដំណើរ ក៏ដូចជាប្រើប្រាស់ សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើត នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ផងដែរ។

លោកឃួង ស្រេង បន្តទៀតថា៖ មុនវិបត្តិកូវីដ-១៩ អ្នកធ្វើដំណើរតាមរថយន្តក្រុង មានចំនួន ប្រមាណជិត ៣០.000 នាក់។ ប្រសិនបើពុំមានសេវារថយន្តក្រុងទេនោះ វានឹងធ្វើឱ្យស្ថានភាពចរាចរកាន់តែកកស្ទះណែនណាន់តាន់តាប់ខ្លាំងឡើង។ ដូចនេះ រថយន្តក្រុងថ្មី ចំនួន ២០០ គ្រឿង នេះ នឹងរួមចំណែកកាត់បន្ថយឱ្យបានជាអតិបរមា នូវការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន។

លោកបណ្ឌិត លី ជុងគឿន (LEE JOONG KEUN) បានមានប្រសាសន៍លើកឡើងថា៖ មូលហេតុនៃការផ្តល់រថយន្តក្រុងថ្មីទាំង២០០ គ្រឿងជូនមករដ្ឋបាលរាជធានីនេះ គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ ពិសេសកាត់បន្ថយហានិភ័យដល់អ្នកជិះ ដោយប្តូរពីការជិះម៉ូតូដឹកកូន ក្រោមកំដៅថ្ងៃ ភ្លៀងខ្យល់ មកជិះក្នុងរថយន្តក្រុងដែលមានផាសុខភាព និងអាចអានសៀវភៅបានថែមទៀត។

លោក ផាក ជុងវុក (PARK JEONG WOOK) ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ រយះពេលជាង១ខែ ដែលលោកបានមកដល់ភ្នំពេញ លោកពិតជាបានមើលឃើញពីការអភិវឌ្ឍ រីកចំរើនខ្លាំងរបស់រាជធានីភ្នំពេញ ហើយរថយន្តក្រុងទាំង២០០គ្រឿងនេះនឹងរួមចំណែកនៃការអភិវឌ្ឍនេះ ដោយរក្សាបាននូវបរិស្ថានល្អ ជាមួយនិងការសន្សំសំចៃថវិកាបានមួយផ្នែកថែមទៀត។

លោកបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជានិងប្រទេសកូរ៉េបានមានទំនាក់ទំនង សហប្រតិបត្តិការណ៍ សេដ្ឋកិច្ច វប្បធម៌ ជាមួយគ្នាតាំងពីឆ្នាំ១៩៩៧ ហើយការផ្តល់រថយន្តក្រុងទាំង២០០គ្រឿងនេះ ជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការណ៍ នៃប្រទេសទាំង២អោយកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម