ព័ត៌មានជាតិ
ធនាគារពិភពលោក ប៉ាន់ប្រមាណទំហំនៃការខូចខាតរបស់តួកគី ក្រោយរញ្ជួយដី
ធនាគារពិភពលោកបាននិយាយនៅក្នុងការវាយតម្លៃថ្មីមួយកាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈថា ការរញ្ជួយដីដ៏ធំ២លើកកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសតួកគី បានបណ្តាលឲ្យមានការខូចខាតដោយផ្ទាល់គិតជាទំហំទឹកប្រាក់ប្រហែល៣៤.២ពាន់លានដុល្លារ ហើយការចំណាយលើការស្ថាបនាឡើងវិញ អាចមានទំហំធំជាងនេះពីរដងឯណោះ។
របាយការណ៍នេះ ក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សប្រហែល១.២៥លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងដោយសារតែការដួលរលំអគារឬការខូចខាតផ្សេងៗ។
ធនាគារពិភពលោកបាននិយាយថា ការខូចខាតភាគច្រើន ឬប្រហែល ៨១% បានកើតឡើងនៅក្នុងខេត្ត Hatay, Kahramanmaras, Gaziantep, Malatya និង Adiyaman ដែលបូកចូលគ្នាមានប្រជាជនប្រហែល ៧.៤% នៃប្រជាជនសរុបរបស់តួកគី ឬ ៦.៤៥លាននាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ខែកុម្ភៈ ការរញ្ជួយដីកម្រិត៧.៧និង៧.៦រិចទ័រ បានវាយប្រហារខេត្ត Kahramanmaras ភាគអាគ្នេយ៍ប្រទេសតួកគី ដោយបានសម្លាប់មនុស្សជាង៤៤០០០នាក់ និងបំផ្លាញអគាររាប់ពាន់ខ្នង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ តួកគី ចាប់ខ្លួនអ្នកម៉ៅការសំណាង់ជាង១០០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី
-
ចរាចរណ៍១៩ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ៥ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)