ព័ត៌មានជាតិ
កម្ពុជា កូរ៉េ ចុះកិច្ចព្រមព្រៀង បន្តអភិវឌ្ឍបេតិកភណ្ឌវប្បធម៌
ភាគីព្រះរាជាណាចក្រកម្ពុជា តំណាងដោយ បណ្ឌិត ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា និង ភាគីសាធារណៈរដ្ឋកូរ៉េកូរ៉េ លោក ឆ្វេ អឹងឆន (Choi Eung-chon) អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (CHA) បានចុះកិច្ចព្រមព្រៀងលើការបន្តកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍបេតិកភណ្ឌវប្បធម៌រវាង ប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។ នេះតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅរសៀលនេះ។
លោក ឆ្វេ អឹងឆន អគ្គនាយកនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ បានរំលឹកថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមពីឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េបានជួយផ្នែកសម្ភារបរិក្ខា លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមកនៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការជួសជុល ក្រុមប្រាសាទព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ គម្រោងកិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់បច្ចុប្បន្ន។
លោក ឆ្វេ អឹងឆន លើកឡើងថា ស្ថាប័នកូរ៉េក៏បានព្រមព្រៀងបន្តជួយអភិរក្ស និងជួសជុល រួតបាកាណប្រាសាទអង្គរវត្តផងដែរ។ អគ្គនាយកនៃបេតិកភណ្ឌវប្បធម៌កូរ៉េ បានហៅកិច្ចសហប្រតិបត្តិការទាំងនេះថា ជាផ្នែកមួយបង្កើនភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តមានភាពខ្លាំងក្លាជាដរាបទៀត។
បណ្ឌិត ហង់ ពៅ បានរំលឹកពីគម្រោង នានាដែលស្ថាប័នកូរ៉េ បាន និងកំពុងជួយលើកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះលោក បានអរគុណដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តីអាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាពសម្រាប់ការជួសជុល និងអភិរក្សប្រាសាទបុរាណ ដែលឯកឧត្តមហៅថា ជាផ្នែកសំខាន់ក្នុងការពង្រឹងធនធានមនុស្សសម្រាប់កិច្ចការបេតិកភណ្ឌ។
បន្ថែមពីនេះ លោក ហង់ ពៅ បានស្នើទៅភាគីកូរ៉េ ពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរ។ លោក ហង់ ពៅ យល់ថា កូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ ដែលគួរត្រូវបានចែករំលែកជំនាញនេះដល់មន្រ្តីផ្នែកសារមន្ទីរនៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានាក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់