Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ស្នើសុំ ម៉ិកស៊ិក ធ្វើបត្យាប័នកូនស្ដេចគ្រឿង El Chapo យកមកដាក់​គុកនៅទឹកដីរបស់ខ្លួន

បានផុស

នៅ

​អ្នកនាំពាក្យរដ្ឋាភិបាលម៉ិកស៊ិកបាននិយាយថា អាមេរិកបានស្នើដល់ប្រទេសម៉ិកស៊ិកឲ្យធ្វើបត្យាប័នបញ្ជូនលោក Ovidio Guzman ត្រូវជាកូនប្រុសដ៏មានឥទ្ធិពលរបស់ស្តេចគ្រឿងញៀន Joaquin Guzman ឬ El Chapo ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រឿងញៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរបស់ម៉ិកស៊ិក​និយាយទៀតថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ិកស៊ិក បានបង្ហាញសំណើធ្វើបត្យាប័នទៅក្រសួងការបរទេស និងការិយាល័យអគ្គមេធាវីដើម្បីបញ្ជូនលោក Ovidio Guzman អាយុ ៣២ ទៅដាក់គុកនៅអាមេរិក ។

លោក Ovidio Guzman ត្រូវបានចាប់ខ្លួនកាលពីខែមករា ក្រោមបទចោទប្រកាន់ជួយគ្រប់គ្រងក្រុមឧក្រិដ្ឋជនគ្រឿងញៀន Sinaloa ចាប់តាំងពីឪពុករបស់គេត្រូវបានចាប់ខ្លួនដាក់គុកអស់មួយជីវិតនៅអាមេរិកកាលពីឆ្នាំ ២០១៧ ខណៈនៅខែមករាដដែលនោះ Ovidio Guzman ក៏ទទួលដីការបស់តុលាការផងដែរ ដោយរារាំងការធ្វើបត្យាប័នភ្លាមៗទៅកាន់អាមេរិក ដោយពេលនោះ ម៉ិចស៊ិក​ផ្តល់ពេលឲ្យអាមេរិកដល់ថ្ងៃទី៥ ខែមីនា ដើម្បីបង្ហាញសំណើរធ្វើបត្យាប័ន ។

ពាក់ព័ន្ធជាមួយបទឧក្រិដ្ឋវិញ Ovidio Guzman គឺជាអ្នកគ្រប់គ្រងរោងចក្រមន្ទីរពិសោធន៍ថ្នាំមេតំហ្វេតាមីនរាប់សិបកន្លែងនៅក្នុងរដ្ឋ Sinaloa ក៏ដូចជាការសមគំនិតក្នុងការចែកចាយកូកាអ៊ីន និងកញ្ឆាជាច្រើនចូលក្នុងទឹកដីអាមេរិក ជាពិសេស រូបគេក៏បានបញ្ជាឲ្យធ្វើឃាតអ្នកផ្តល់ព័ត៌មាន អ្នកជួញដូរថ្នាំញៀន និងអ្នកចម្រៀងម៉ិកស៊ិកម្នាក់ដែលបដិសេធមិនចូលរួមក្នុងពិធីមង្គលការរបស់គេផងដែរ ។

គួរឲ្យដឹងថា Ovidio Guzman ត្រូវបានចាប់ខ្លួននៅជិតទីក្រុង Culiacan ភាគខាងជើងរដ្ឋ Sinaloa ដែលបង្កឲ្យមានការបាញ់បោះជាមួយប៉ូលិស និងស្លាប់មនុស្សអស់ជាច្រើននាក់ ។ កាលពីឆ្នាំ ២០១៩ រូបគេក៏ត្រូវប៉ូលិសចាប់ខ្លួនម្តងដែរ ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីកូនចៅបានប្រយុទ្ថគ្នាជាមួយប៉ូលិសដើម្បីរំដោះមេរបស់ពួកគេ ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ Al Jazeera

ចុចអាន ៖ ទីក្រុងមូស្គូចោទអាមេរិក ថា កំពុងរៀបចំប្រើសារធាតុគីមីពុល នៅអ៊ុយក្រែន ដើម្បីទម្លាក់កំហុសដាក់រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២២ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៦ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣១ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម