ព័ត៌មានអន្ដរជាតិ
អតីតប្រធានធនាគារចិន Merchants Bank ត្រូវចោទប្រកាន់ពីបទ ស៊ីសំណូក
លោក Tian Huiyu អតីតប្រធានធនាគារចិន Merchants Bank ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក និងរំលោភអំណាច។ នេះបើតាមការបញ្ជាក់ពីរដ្ឋអាជ្ញាកំពូលរបស់ប្រទេសចិន នៅថ្ងៃអង្គារទី២៨ខែកុម្ភៈ។
រដ្ឋអាជ្ញាកំពូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Tian ដែលក៏ជាអតីតលេខាបក្សរបស់ធនាគារខាងលើផងដែរនោះ បានរំលោភលើមុខតំណែងរបស់គាត់នៅក្នុងធនាគារ និងតួនាទីមុនៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកដទៃជាថ្នូរនឹងសូកប៉ាន់ដ៏ច្រើនលើសលប់។
សេចក្តីថ្លែងការណ៍បន្តថា លោក Tian ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទចូលរួមក្នុងសកម្មភាពជួញដូរមូលបត្រដោយខុសច្បាប់ និងធ្វើឲ្យព័ត៌មានផ្ទៃក្នុង ត្រូវលេចធ្លាយ។
លោក Tian អាយុ៥៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំមុន។ បក្សកុម្មុយនិស្ត បានបណ្តេញគាត់ចេញ ហើយដកតំណែងសាធារណៈនៅដើមខែនោះ។
មុនពេលចូលរួមជាមួយធនាគារចិន Merchants Bank ក្នុងឆ្នាំ២០១៣, លោក Tian បានបម្រើតួនាទីជាអ្នកគ្រប់គ្រងនៅក្នុងធនាគារចិន Construction Bank របស់រដ្ឋ និងធនាគារ Cinda Asset Management៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ធនាគារពិភពលោក ប៉ាន់ប្រមាណទំហំនៃការខូចខាតរបស់តួកគី ក្រោយរញ្ជួយដី
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត