វប្បធម៌ ជំនឿ
ហោរាសាស្ត្រឆ្នាំកំណើតទាំង ១២ ប្រចាំខែមីនា ឡើងចុះយ៉ាងណា?
ខាងក្រោមនេះ ជាទំនាយជោគជតារាសីសម្រាប់ឆ្នាំកំណើតទាំង ១២ ប្រចាំមីនា ឆ្នាំ២០១៣ យោងតាមការទស្សន៍ទាយក្នុងក្បួនហោរាសាស្ត្រចន្ទគតិ៖
ឆ្នាំជូត (កណ្ដុរ)
បើធៀបនឹងខែមុន មនុស្សឆ្នាំជូត ហោរាសាស្ត្ររបស់អ្នកនៅក្នុងខែមីនា មិនជាល្អប៉ុន្មានទេ ជាពិសេសក្នុងរឿងស្នេហា។
ក្នុងអំឡុងពេលនេះ អ្នកជាប់រវល់នឹងការងារខ្លាំង ធ្វើឱ្យភ្លេចចំណាយពេលជាមួយដៃគូ។ សម្រាប់កណ្តុរដែលមានដៃគូរួចហើយ នឹងកើតមានជម្លោះ ដែលអាចនាំឱ្យប្រេះឆាទំនាក់ទំនង។ ដូច្នេះចូរថ្លឹងថ្លែងពេលវេលាការងារ និងជីវិតគូឱ្យមានតុល្យភាព ពិសេសចូររៀនទប់អារម្មណ៍ ទើបស្នេហារបស់អ្នកអាចបន្តជាមួយគ្នា ប្រកបដោយសុភមង្គល។
ឆ្នាំឆ្លូវ (គោ)
មនុស្សឆ្នាំឆ្លូវ ទទួលបានសំណាងខ្លាំងនៅក្នុងខែនេះ។ លទ្ធផលការងាររបស់អ្នកនឹងទទួលបានផ្លែផ្កា ព្រោះមានជំនួយពីមនុស្សជុំវិញខ្លួន។
គោ នៅកន្លែងធ្វើការ អាចមានឱកាសបញ្ចេញទេពកោសល្យនៅក្នុងគម្រោងធំៗរបស់ក្រុមហ៊ុន។ មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងការជឿទុកចិត្តពីសហសេវិក ហើយអាចនឹងត្រូវតំឡើងឋានៈ ឬការតំឡើងប្រាក់ខែ។
គោ ដែលបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន គួរតែជ្រើសរើសពង្រីកទីផ្សារក្នុងខែនេះ ព្រោះវានឹងជួយបង្កើនប្រាក់ចំណេញដល់អ្នកយ៉ាងក្រាស់ក្រែល។ យ៉ាងណាក្ដី នៅពេលសហការជាមួយអ្នកដទៃ ចូរបង្ហាញអាកប្បកិរិយាស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះដំណើរការភាពជាដៃគូ ពីព្រោះដៃគូសហការរបស់អ្នក ជាប្រភពចំណូលរបស់អ្នក។
ឆ្នាំខាល (ខ្លា)
សំណាងរបស់ខ្លា ក្នុងខែមីនា ឡើងខ្ពស់ត្រដែត ជាពិសេសផ្នែកទ្រព្យសម្បត្តិ។ ខ្លា នឹងមានប្រាក់ចំណូលល្អ ហើយគម្រោងដែលអ្នកចូលរួមជាមួយគេនឹងនាំមកនូវកម្រៃជើងសារដ៏ច្រើនលើសលុប។ យ៉ាងណាមិញ ចូរកុំភ្លេចខ្លួន ដោយមិនបានប្រឹងប្រែង ព្រោះការមើលស្រាលលើកាងារ នឹងនាំឱ្យបរាជ័យទៅវិញ។
ខ្លា នៅកន្លែងការងារ ត្រូវថ្នាក់ដឹកនាំមើលឃើញពីសក្តានុពល និងសមត្ថភាព ហើយអ្នកនឹងត្រូវផ្តល់ឱកាសឱ្យបានឡើងឋានៈ និងប្រាក់ខែ។
ឆ្នាំថោះ (ទន្សាយ)
រាសី ទន្សាយ ក៏ល្អផងដែរនៅក្នុងខែនេះ ជាពិសេសការងារ។ អ្នកនឹងមានឱកាសបញ្ចេញសមត្ថភាពនៅក្នុងគម្រោងដែលបន្តពីខែមុនមក។ ជាមួយគ្នានេះ អ្នកអាចឡើងឋានៈ និងការតំឡើងប្រាក់បៀវត្សរ៍។
យ៉ាងណាក្ដី ចូរប្រយ័ត្នផ្នែកហិរញ្ញវត្ថុ ទោះបីជាចំណូលមានភាពប្រសើរឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះក៏ដោយ វាជារឿងសំខាន់ដែលមិនត្រូវបង្ហាញទ្រព្យសម្បត្តិអួតគេឯង ដើម្បីចៀសវាងការច្រណែន និងការស្អប់ពីមិត្តរួមការងារ។ ចូរប្រយ័ត្នក្នុងការគ្រប់គ្រងលុយ មិនត្រូវវិនិយោគលើផលិតផលដែលផ្តល់ផលចំណេញខ្ពស់ពេកទេ ព្រោះវានឹងបង្កហានិភ័យខ្ពស់ដូចគ្នា។
មួយវិញទៀត ទន្សាយត្រូវយកចិត្តទុកដាក់ចំពោះសុខភាពក្នុងខែនេះ។ ការទទួលទានអាហារគួរតែជាអាហារបីពេលទៀងទាត់ក្នុងមួយថ្ងៃ មិនត្រូវញ៉ាំច្រើនហួសហេតុពេកទេ ប្រយ័ត្នកើតជំងឺប្រព័ន្ធរំលាយអាហារ។
ឆ្នាំរោង (នាគ)
នាគរាជ មានលាភសំណាងខ្លាំងក្នុងខែមីនា ជាពិសេសអ្នកប្រកបរបររកស៊ីជួញដូរ នឹងទទួលបានការកុម្ម៉ង់ច្រើន ហើយអាចពង្រីកក្រុមការងារ និងទំហំអាជីវកម្មកាន់តែធំ។ អ្នកនឹងមិនចាំបាច់ព្រួយលើដើមទុន ព្រោះអ្នកនឹងប្រមូលផលចំណេញកប់ក្ដោងក្នុងអំឡុងពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចង់ពង្រីកអាជីវកម្ម អ្នកត្រូវរៀបចំផែនការច្បាស់លាស់ និងរៀបចំទុកជាមុន។
ឆ្នាំម្សាញ់ (ពស់)
បន្ទាប់ពីរាសីឡើងខ្ពស់កាលពីខែមុន ពស់ ក្នុងខែនេះ នឹងអាចសម្រេចបាននូវភាពជោគជ័យផ្នែកអាជីព ដោយផ្អែកលើលទ្ធផលដែលមានស្រាប់ពីខែកុម្ភៈមក។
ពស់ដែលបានខិតខំប្រឹងប្រែងក្នុងអាជីវកម្ម នឹងមានឱកាសជួបសហប្រតិបត្តិការល្អក្នុងខែនេះ ដែលពួកគេជាប្រភពផ្តល់ផលលាភជាទ្រព្យសម្បត្តិហូរហៀរ។
ឆ្នាំមមី (សេះ)
តាមប្រតិទិនតាមចន្ទគតិ សេះ មានសំណាងខ្លាំងក្នុងខែមីនា ជាពិសេសទាក់ទងនឹង ស្នេហា។ ចំណែកទំនាក់ទំនងផ្សេងទៀត ក៏ល្អប្រសើរដូចគ្នា។ ថ្វីត្បិតអាចមានជម្លោះម្តងម្កាលក៏ដោយ ក៏ពុំមានបញ្ហាអ្វីជាដុំកំភួនដែរ។
សេះនៅលីវ គួរតែរកពេលវេលាណាត់ជួប ព្រោះពេលនេះជាវេលាក្នុងការបង្កើតទំនាក់ទំនង ខណៈអាជីពរបស់អ្នកកំពុងដំណើរការទៅមុខយ៉ាងរលូន។
ឆ្នាំមមែ (ពពែ)
ពពែ បន្តភព្វប្រសប់នឹងលាភសំណាងដូចខែមុនអ៊ីចឹង។ ពពែនឹងមានអ្នកជួយជ្រោមជ្រែងផ្នែកអាជីពទាន់វេលា កំលុងជួបបញ្ហាកកស្ទះ។ ការសម្រេចចិត្តសំខាន់ៗនៅកន្លែងធ្វើការក៏នឹងត្រូវគាំទ្រដោយពួកអភិជន។ ដោយហេតុនេះអ្នកនឹងសម្រេចបាននូវលទ្ធផលដ៏ល្អ។
ចំពោះទ្រព្យសម្បត្តិវិញ នឹងមានស្ថិរភាព ខណៈចំណូល-ចំណាយមានតុល្យភាពល្អ។ ក្នុងដំណើរការប្រកបរបររកស៊ី នឹងដំណើរការដោយរលូន ដែលនាំឱ្យអ្នកទទួលបានប្រាក់ចំណូលគាប់ចិត្ត។
ក្នុងរឿងស្នេហាអាចមានជម្លោះតិចតួច ប៉ុន្តែដោយសារទំនាក់ទំនងពីមុនមានភាពរឹងមាំ អ្នកទាំងពីរនឹងកាន់តែផ្អែមល្ហែមទ្វេដង ក្រោយប្រឈមមុខដោះស្រាយជាមួយគ្នា។ ពពែនៅលីវ គួរតែចេញទៅដើរលេងឲ្យបានញឹកញាប់ ហើយអ្នកនឹងទទួលសំណាងដោយនឹកស្មានមិនដល់។
បើនិយាយពីលាភសំណាងផ្នែកសុខភាព ពពែមិនគួរពិសាច្រើនពេកទេ ដើម្បីកុំឱ្យប៉ះពាល់ដល់រាងកាយ។
ឆ្នាំវក (ស្វា)
ស្វា នៅតែបន្តទទួលបានលាភខ្លះៗដូចខែកុម្ភៈ។ ក្នុងអាជីពការងារ គួរតែរៀនពីភាពជោគជ័យរបស់រៀមច្បង ដើម្បីកែលម្អនូវចំណុចខ្វះខាតរបស់អ្នក។ រីឯទំនាក់ទំនងជាមួយមិត្តរួមការងារ ប្រព្រឹត្តទៅយ៉ាងល្អ។
លាភសំណាងនឹងមានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះក្នុងខែនេះ ដោយអ្នកអាចធ្វើការងារក្រៅម៉ោងដើម្បីបង្កើនប្រាក់ចំណូល ឬធ្វើការដើម្បីប្រមូលបទពិសោធន៍សង្គមខ្លះសម្រាប់ខ្លួនឯង។
ចំពោះទំនាក់ទំនងស្នេហាវិញ រាសីស្រុតចុះចំពោះស្វា ប៉ុន្តែមនុស្សនៅលីវនឹងអាចជួបគូគ្រង ដែលនាំឱ្យអ្នកឈានដល់ចំណងអាពាហ៍ពិពាហ៍។
ឆ្នាំរកា (មាន់)
សម្រាប់មាន់ក្នុងខែមីនា យោងតាមហោរាសាស្ត្រចន្ទគតិ ភាពរដិបរដុបនឹងកើតមានចំពោះអ្នក ហើយអ្នកនឹងមមាញឹកខ្លាំងដោយសារការងារ។ ដូច្នេះហើយ មាន់ ត្រូវយកចិត្តទុកដាក់បន្ថែមលើសុខភាពរាងកាយ និងរៀបចំម៉ោងធ្វើការឱ្យមានតុល្យភាព ដើម្បីចៀសវាងការងារហួសកម្លាំង។
ចំពោះមាន់ដែលធ្វើការនៅក្រៅប្រទេស នឹងជួបសំណាងល្អក្នុងរឿងស្នេហា ដោយមានឱកាសគេចចេញពីភាពនៅលីវ។
ឆ្នាំច (ឆ្កែ)
ជោគជតារាសីសម្រាប់ ឆ្កែ នឹងធ្លាក់ចុះបើធៀបនឹងខែមុន ភាគច្រើនទាក់ទងនឹងបញ្ហាសុខភាព ដោយអាចមានជំងឺក្រពះ និងពោះវៀន។ ឆ្កែ ក្នុងខែនេះ គួរយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាព។ ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួល គួរតែស្វែងរកការព្យាបាលភ្លាមៗ ចៀសវាងបញ្ហាធ្ងន់។
ឆ្នាំកុរ (ជ្រូក)
មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងជួបសំណាងល្អក្នុងខែមីនា ជាពិសេសក្នុងអាជីពការងារ អ្នកនឹងមានការជ្រោមជ្រែងពីអ្នកដឹកនាំ។ ប្រសិនបើក្រុមហ៊ុនមានគម្រោងធំ ឬមានឱកាសដំណើរការអាជីវកម្ម អ្នកគ្រប់គ្រងនឹងផ្តល់ឱកាសឱ្យអ្នក ដោយសារតែគាត់មានទំនុកចិត្តលើអ្នកក្នុងការបំពេញការងារបានល្អ ហើយនៅពេលដែលអ្នកគ្រប់គ្រងពេញចិត្ត ការតំឡើងឋានៈ និងការតំឡើងប្រាក់ខែ មិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ។
ចំណែកសុខភាពវិញ ជ្រូក គ្មានរោគាព្យាបាទឡើយ។ ចំពោះអាជីវកម្ម ក្នុងខែនេះនឹងដំណើរការល្អ ហើយប្រាក់ចំណូលក៏ល្អដូចគ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ លេខមហាស៊យ ក្នុងក្បួនហុងស៊ុយចិន អ្នកធ្វើជំនួញ គួរចៀសវាង
ចុចអាន៖ លេខកំពូលសំណាងទាំង ៨ ក្នុងក្បួនហុងស៊ុយចិន អ្នករកស៊ីគួរដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ