Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​មួយ​ស្នើ​សុំ​សាងសង់​ផ្លូវ​ល្បឿនលឿន​(BOT) ​ទៅ​ក្រុង​ប៉ោយប៉ែត

បានផុស

នៅ

តាម​ការបង្ហើប​ពី​​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រុមហ៊ុន​ឯកជន​មួយ​បាន​ស្នើ​សុំ​សិក្សា​និង​សាងសង់​ផ្លូវ​ល្បឿនលឿន​ទៅ​ក្រុង​ប៉ោយប៉ែត។

ក្នុង​ពេល​ចុះត្រួត​ពិនិត្យ​ការ​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ កាល​ពី​ម្សិលមិញ លោក ស៊ុន ចាន់ថុល​ បាន​បង្ហើប​ពី​គម្រោង​សិក្សា​ផ្លូវ​ល្បឿនលឿន​ថ្មី​មួយ​ខ្សែ​ទៀត​ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត ខណៈ​ក្រសួង​ក៏​បានផ្តល់ភ្លើងខៀវ​លើ​គម្រោង​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គេ​ស្នើ​សុំ​សិក្សា ហើយ​យើង​មិន​យល់​ទាស់​ទេ​។ ​រដ្ឋាភិបាល​កំពុង​សាងសង់​ផ្លូវ​ជាតិលេខ ៥ ​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត តែ​បើ​មាន​​ផ្លូវល្បឿនលឿន​មួយ​ខ្សែ​ទៀត​ក៏​នឹង​ជួយ​សម្រួល​បាន​ច្រើន ខណៈ​ផ្លូវល្បឿន​លឿន​​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ច្រើនផង​ដែរ។

«ផ្លូវជាតិ​លេខ ៥ ទោះ​បី​មាន​ពីរ​ទៅ​ពីរ​មក តែ​ក៏អាច​ងាយ​គ្រោះ​ថ្នាក់​ អាច​មាន​សត្វ​ឆ្លង​កាត់គ្រោះថ្នាក់​នាំ​ឲ្យ​យឺតយ៉ាវ។ ក្រុមមហ៊ុន​គេ​ស្នើ​សិក្សា​និង​សាងសង់ (BOT) ផ្លូវល្បឿនលឿន​ទៅ​ប៉ោយប៉ែត អត់​មាន​បញ្ហា​ទេ ឲ្យ​តែ​គេ​ដាក់​ទុន​វិនិយោគ​ យើង​ចង់​ផ្តល់​ជម្រើស​ទៅ​ពលរដ្ឋ ចង់​លឿន​អាច​ជិះ​ល្បឿនលឿន​ ចង់​យឺត​អាច​ជិះ​តាម​ផ្លូវ​លេខ ៥»។

ដោយឡែក​ជុំវិញ​ដំណើរការ​សាងសង់​ផ្លូវល្បឿនលឿនទៅ​ក្រុង​បាវិត លោក ស៊ុន ចាន់​ថុល​ បញ្ជាក់ថា មិន​មានការ​រាំងស្ទះនោះ​ទេ និង​អាច​បើកការដ្ឋាន​តាម​ការ​គ្រោង​ទុក​នៅ​អំឡុង​ខែ​មិថុនា​នេះ។

លោកបន្ថែមលើ​ការ​សាងសង់​ផ្លូវ​ល្បឿនលឿនទៅបាវិត​ ​គឺ​​ជា​ការ​វិនិយោគ​រវាង​ឯកជន​និង​រដ្ឋាភិបាល​​ ដោយ​រដ្ឋាភិបាល​នឹង​បញ្ចេញថវិកា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ដើម្បី​ភ្ជាប់ផ្លូវ​ល្បឿនលឿន​មួយ​នេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​មិនចង់​ឲ្យ​ពលរដ្ឋ​បង់តម្លៃ​​បន្ថែម​ ការ​ឆ្លង​កាត់​ស្ពាន​លើ​ការ​ប្រើប្រាស់​ផ្លូវ​ល្បឿនលឿន​នេះទេ ដោយរដ្ឋាភិបាល​​បញ្ចេញ​ទុន​សាងសង់ស្ពាន ហើយ​ក្រុមហ៊ុន​វិនិយោគ​លើ​ការសាងសង់​ផ្លូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម