ព័ត៌មានជាតិ
កសិករដាំម្នាស់ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ឲ្យរឹតតែប្រសើរឡើង
កសិករចំនួន ៥ ភូមិ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានជ្រើសរើសដំណាំដាំម្នាស់វិញម្ដង បន្ទាប់ពីកាប់ដើមចំប៉ីចោលនោះ ដោយសារម្នាស់ងាយដាំ ធននឹងអាកាសធាតុ ឲ្យផលល្អ ងាយលក់ សម្បូណ៌ទីផ្សារច្បាស់លាស់។
មន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត អាជ្ញាធរដែនដី បានយកចិត្តទុកដាក់ចុះប្រតិបត្តិការបើកវគ្គបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងផ្នែកកសិកម្មដល់ប្រជាកសិករ ជាហេតុធ្វើឲ្យកសិករឈានទៅសម្រេចលើវិស័យកសិកម្មនាសម័យទំនើបយើងនេះ។ ដែលម្នាស់ប្រភេទ ម្នាស់ស្ករ ម្នាស់បាយ ឬហៅថាម្នាស់ខ្មែរនោះ លើផ្ទៃដីមួយហិកតា វាផ្ដល់ប្រាក់ចំណូកក្នុងមួយឆ្នាំមិនក្រោម ៦ ពាន់ដុល្លារនោះទេ។ ហើយវាបានញាំងឲ្យស្មារតីប្រជាកសិករសប្បាយរីករាយ អឺងកង ក្នុងការប្រមូលផលម្នាស់ ឆ្នាំ ២០២៣ នេះ ម្នាស់ឲ្យផលល្អជាងឆ្នាំទៅទាំងទិន្នផល និងតម្លៃផងដែរ។
លោក ចៅ អំរ៉ុង អាយុ ៤២ ឆ្នាំ រស់នៅក្នុងភូមិភ្នំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ម្នាស់ជារុក្ខជាតិម្យ៉ាង មានដើមព័ទ្ធជុំវិញដោយធាងលាយឡំមានបន្លាដូចធ្មេញរណា ដែលមានផ្លែរាងមូលទ្រវែងបន្តិច ប្រកបដោយរសជាតិជូរអែម និងផ្អែមស្អិត ដូចប្រភេទម្នាស់ស្ករ គឺម្នាស់ខ្មែរយើងសុទ្ធសាធតែម្ដង។
ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ល។ គឺដាំបានទាំងអស់ តែវាត្រូវការដីទួលស្រស់ទឹក ទើបវាឲ្យផលល្អ វាធននឹងអាកាសធាតុទាំងក្ដៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកទេ។ ក្នុងដី ១ ហិកតា យើងដាំបានម្នាស់ចំនួន ៦ ម៉ឺនដើម ជាទូទៅនៅដើមខែ ៣ ខាងមុខនេះ កសិករចាប់ផ្ដើមចុះដាំហើយ ដោយប្រើរយៈពេល ១ ឆ្នាំពេញទើបវាឲ្យផល។ ពេលប្រមូលផល គេលក់គិតជាឡូ ១ ឡូមាន ១២ ផ្លែ ជាប្រភេទលេខ ១ តម្លៃ ២ ម៉ឺន និង ៣ ពាន់រៀល ដែលចែកចេញជា ១១ ប្រភេទ ហើយប្រភេទលេខ ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង ១ ថង់ មានចំនួន ៤០ ផ្លែ តម្លៃ ៦ ពាន់រៀល។
លោក អំរ៉ុង បានឲ្យដឹងទៀតថា ចំពោះទីផ្សារម្នាស់មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ទីផ្សារតែម្ដង យកទៅលក់នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ ។ល។ មានទីផ្សារច្បាស់លាស់ ម្នាស់ស្ករ ឬម្នាស់ខ្មែរ ម្នាស់ខេត្តត្បូងឃ្មុំ ប្រកបដោយរសជាតិផ្អែមឆ្ងុយឆ្ងាញ់ ក្នុង ១ ហិកតា វាឲ្យផលបាន ១ ម៉ឺនដុល្លារ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម ៥ ពាន់ដុល្លារ ក្នុង ១ ឆ្នាំនោះទេ។ ឥលូវកសិករ ចាប់ផ្ដើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្ដងហើយ។
លោក ភិន ឈុន ជាមេឃុំទន្លេបិទ បានឲ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ ភូមិ រួមមាន ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ចំនួន ៣៥ ហិកតា។ នាពេលកន្លងមកយើងមាន មេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្មខេត្ត បានបើកវគ្គបណ្ដុះបណ្ដាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទ និងផ្ដល់បច្ចេកទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកម្ចាត់សត្វល្អិត ការជ្រើសរើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផល ការវេចខ្ចប់ ជាដើម។ ព្រមទាំងការជ្រើសរើសដំណាំតាមតម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ កត្តាទាំងអស់នេះហើយ ដែលបានជំរុញឲ្យប្រជាកសិករទទួលបាននូវភាពជោគជ័យក្នុងវិស័យកសិកម្មរបស់យើងនេះ៕
អត្ថបទ ៖ សាន វិឡែម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក