ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ពន្យល់ពីប្រវត្តិនិងអត្ថន័យមិត្តភាពដែកថែបកម្ពុជា-ចិន
ក្នុងកិច្ចពិភាក្សាពិសេសរបស់សារព័ត៌មានកម្ពុជាថ្មី ក្រោមប្រធានបទ «ហេតុអ្វីចិន-កម្ពុជា ត្រូវការគ្នាទៅវិញទៅមកជាចាំបាច់?» កាលពីថ្ងៃទី២៨ ខែកុម្ភៈ នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានចង្អុលបង្ហាញថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូរយារណាស់មកហើយតាំងពីសម័យបុរាណ និងរហូតឈានដល់ដំណាក់កាលមិត្តភាពគ្រប់ជ្រុងជ្រោយ គឺ«មិត្តភាពដែកថែប» ដែលបានប្រកាសដោយលោកប្រធានាធិបតី ស៊ី ជិនពីង។
ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលប្រទេសទាំងពីរមិនអាចខ្វះគ្នាបាន និងត្រូវការពឹងផ្អែកលើគ្នាទៅវិញទៅមកនោះ លោក បណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រចិន និងកម្ពុជា ដែលលោកធ្លាប់បានសិក្សានាពេលកន្លងមក ទំនាក់ទំនងកម្ពុជា-ចិន កើតមានឡើងតាំងពីឆ្នាំ ១៤៤៣ នាសម័យនគរភ្នំ ដែលស្ថិតក្រោមរជ្ជកាលស្ដេច ១០ អង្គ មានព្រឹត្តិការណ៍ ១០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ មិនតែប៉ុណ្ណោះ ក៏មានភស្តុតាងជាក់ស្ដែង ស្របពេលដែលលោកបានទៅទស្សនាប្រាសាទបាយ័ន ប្រទះឃើញមានវត្តមានរបស់កងទ័ពរាជវង្សសុង ស្ថិតក្នុងសតវត្សទី១២ ក្នុងក្បួនទ័ពដង្ហែរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានឆ្លាក់នៅលើផែប្រាសាទ ហើយនេះគឺបានបញ្ជាក់យ៉ាងច្បាស់ពីសម្ព័ន្ធភាពមួយរវាងប្រទេសនិងប្រទេសនាសម័យមហានគរ។
លោកអគ្គលេខានៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងបន្តថា មុនឈានដល់ការបង្កើតនូវ «មិត្តភាពដែកថែប» នេះឡើង ប្រទេសទាំងពីរបានគាំពារគ្នាទៅវិញទៅមក ដោយចិនបានប្រកាសគាំទ្រនយោបាយកម្ពុជាមិនឱ្យខ្មែរវៀតមិញតំណាងនៅក្នុងសន្និសីទហ្សឺណែវ។ ដូចនេះ អ្វីដែលកម្ពុជាបានប្រកាសតបទៅវិញ គឺការគាំទ្រឱ្យប្រទេសចិនមានមុខនៅក្នុងកៅអីនៃអង្គការសហប្រជាជាតិ។
ជុំវិញការលើកឡើងខាងលើនេះ លោក បណ្ឌិត យង់ ពៅ ក៏បានសង្កត់ធ្ងន់ដែរថា ពាក្យថា «មិត្តភាពដែកថែប» គឺជាឆត្រ នៃទំនាក់ទំនងរវាងកម្ពុជា-ចិន បានឧទ្ទិសដោយប្រមុខដឹកនាំទាំងពីរ ដែលបង្ហាញពីទំនាក់ទំនងមួយមានភាពរឹងមាំ គ្មានអ្នកណាអាចបំបែកបាន ហើយទំនាក់ទំនងផ្សេងៗ ក៏ស្ថិតក្រោមឆត្រនៃមិត្តភាពដែកថែប។ ហើយកិច្ចសហប្រតិបត្តិ ការណ៍ត្បូងពេជ្រ ដែលសម្ដេចតេជោ ទើបតែប្រកាសទៅកាលពេលកន្លងនេះក៏ស្ថិតនៅក្នុងឆត្រនៃមិត្តភាពដែកថែបមួយនេះ។
ដោយឡែកចំពោះ ការប្រកាសពីមេដឹកនាំនៃប្រទេសទាំងពីរគឺ «មិត្តភាពត្បូងពេជ្រ» ដើម្បីបង្ហាញនូវភាពភ្លឺយ៉ាងត្រចះត្រចង់នៃមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ កម្ពុជា-ចិន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន អញ្ជើញទៅទីក្រុងប៉េកាំង ក្នុងការប្រារព្ធខួប ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងពេលដែលប្រទេសជាច្រើនបានចាត់ទុកចិនជាប្រទេសឯកោ ក្នុងការរីករាលដាលនៃជំងឺកូវីដ ១៩។ មិនតែប៉ុណ្ណោះ ខណៈ ពេលសម្ដេចតេជោទៅប្រទេសចិនក្នុងកំឡុងពេលកូវីដ១៩ នេះ បានធ្វើឱ្យចិនងាកមកជាប្រទេសដែលលែងឯកោតទៅទៀត និងបានបង្ហាញពីការគាំពារឱ្យគ្នាទៅវិញទៅមកនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធិជាងមុន។
បន្ថែមពីនេះលោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ចំពោះពាក្យ «មិត្តភាព ដែកថែប» មិនមែនមានតែក្នុងពាក្យនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងការអនុវត្តជាក់ស្ដែង តាំងពីបុរាណរហូតមកដល់ពេលបច្ចុប្បន្ន និងអ្វីដែលសម្រេចបាននៅក្នុងមិត្តភាពត្បូងពេជ្រមាន ៤ គឺ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការគាំពារកសិកម្ម ព្រមទាំងទំនិញកសិផលផ្សេងៗជាច្រើនទៀត៕
ដោយ៖ ថារី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ