ជីវិតកម្សាន្ដ
អ្នកគាំទ្រ ៧ រូប ហ៊ានចាយប្រាក់ពាន់លានដុល្លារ វះកាត់ឲ្យដូចតារាខ្លួនស្រលាញ់
យើងទាំងអស់គ្នាមានហេតុផលផ្សេងៗគ្នាសម្រាប់ការស្រលាញ់តារាដែលខ្លួនពេញចិត្ត និងមានវិធីជាច្រើនទៀតក្នុងការបង្ហាញសេចក្តីស្រឡាញ់ និងការគាំទ្រចំពោះពួកគេ ខណៈពេលដែលអ្នកខ្លះ ពេញចិត្តនឹងការតាមដានតារាល្បីៗដែលពួកគេចូលចិត្តនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយចំណាយប្រាក់ពាន់លានដុល្លារលើការវះកាត់ដូចតារា ។
ខាងក្រោមនេះគឺជា៧ ករណីអ្នកគាំទ្រចំណាយប្រាក់ពាន់លានដុល្លារលើការវះកាត់ដូចតារាខ្លួនស្រលាញ់ ៖
១. តារាម៉ូដែល Pixee Fox

ម៉ូដែលនេះបានចំណាយប្រាក់ ១២០,០០០ ដុល្លារ លើការវះកាត់ចំនួន ១៥ ដង ដើម្បីឲ្យមើលទៅ ដូចតួតុក្កតា Jessica Rabbit នាងត្រូវកាត់ឆ្អឹងជំនីរចំនួន ៦ ដើម្បីមានចង្កេះ ១៤ អ៊ីញ និងតួលេខ ដែលស្រដៀងនឹងតួឯកតុក្កតាដែលនាងពេញចិត្ត។
២. Jordan James Parker

Jordan James Parker គឺជាអ្នកគាំទ្រ Kim Kardashian គាត់បាននិយាយថា “ខ្ញុំស្រលាញ់គ្រប់យ៉ាង អំពី Kim នាងគឺជានារីដ៏ស្រស់ស្អាតបំផុតដែលខ្ញុំស្គាល់។ ស្បែករបស់នាង សក់របស់នាងអ្វីៗគ្រប់ យ៉ាងរបស់នាងគឺល្អឥតខ្ចោះ”។ គាត់បានចំណាយប្រាក់ ១៥០,០០០ ដុល្លារកែសម្ផស្សជាង ៥០ដើម្បី ឲ្យដូច Kim Kardashian ។
៣. Rodrigo Alves

Alves បានចំណាយប្រាក់ជាង ៤៤៨ លានដុល្លារលើការវះកាត់កែសម្ផស្ស ក្នុងការប៉ុនប៉ងធ្វើឱ្យរាង កាយដូចជាតុក្កតា Ken ។ គាត់បានធ្វើការវះកាត់ច្រើនជាង ៥៧ ដង ប៉ុន្តែនៅតែសម្រេចចិត្តដកពាក្យសុំចុះបញ្ជីកំណត់ត្រា Guinness របស់មនុស្សដែលមានការវះកាត់ច្រើនជាងគេលើពិភពលោក។
៤. Jack Johnson

តាំងពីគាត់នៅវ័យជំទង់មក Johnson បានចាប់ផ្តើមផ្លាស់ប្តូររូបរាងរបស់គាត់ទៅជា David Beck ham។ គាត់បានចំណាយប្រាក់ ២០,០០០ ផោន(ប្រហែល ២៤០០០ ដុល្លារ ) លើការចាក់ Botox លាបពណ៌ស្បែក បំពេញបបូរមាត់ និងធ្មេញឲ្យដូច David Beckham។
៥.Toby Sheldon

Toby Sheldon បានចំណាយពេល ៥ ឆ្នាំជាមួយនឹងប្រាក់ ១០០,០០០ ផោន(ប្រហែល ១២ ម៉ឺនដុល្លារ) ដោយគាត់បានវះកាត់ជ ច្រើនដូចជាទាំងការ បំពេញមុខ កាត់បន្ថយចង្កា និងការវះកាត់ ត្របកភ្នែក ដើម្បីព្យាយាមមើលទៅដូច Justin Bieber។
៦. Herbert Chavez

លោក Chavez បានចំណាយពេលជាង ១៦ ឆ្នាំដើម្បីធ្វើការវះកាត់កែសម្ផស្ស ហើយការចំណាយសម្រាប់ការវះកាត់ទាំងនោះគឺប្រហែល ៤,៤០០ ផោន (ប្រហែល ៥.២៩០ ដុល្លារ)គាត់បានធ្វើច្រមុះជាច្រើនដង ធ្វើឱ្យស្បែកស កែបបូរមាត់ និងកែថ្គាមឲ្យដូចជា superman ។
៧. Justin Jedlico

នេះក៏ជាករណីមួយទៀតរបស់ Ken doll idol បុរសម្នាក់នេះបានចំណាយប្រាក់ ១៥,០០០ ដុល្លារដើម្បីធ្វើឲ្យសក់ ក្រាស់ និងបណ្តុះរោមចិញ្ចើម ។ គាត់បានទទួលការងារ ធ្វើច្រមុះដំបូងរបស់គាត់ នៅពេលគាត់មានអាយុ ១៨ ឆ្នាំ ហើយបានធ្វើការវះកាត់កែសម្ផស្សច្រើនជាង ៦៣០ ចាប់តាំងពីពេលនោះមក។ ជាពិសេសគាត់ក៏បានចំណាយប្រាក់ ៦២៥,០០០ ដុល្លារលើផ្នែកផ្សេងទៀតដូចជា ច្រមុះ ថ្ពាល់និងរាង ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jungkook សម្រេចលុបគណនី IG ផ្ទាល់ខ្លួន ទោះមានអ្នកតាមដាន ៥០ លាននាក់ក៏ដោ

-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?