ព័ត៌មានអន្ដរជាតិ
ត្រាំ សន្យាហាមនាំចូលទំនិញពី ចិន រយៈពេល ៤ ឆ្នាំ បើលោកជាប់ឆ្នោត
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៤ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងហាមឃាត់ទំនិញសំខាន់ៗរបស់ចិនចំនួន ៤ ឆ្នាំ មិនឲ្យនាំចូលមកអាមេរិកឡើយ ។
លោក ត្រាំ អះអាងថា ចក្ខុវិស័យរបស់លោក គឺផ្លាស់ប្តូរទ្រង់ទ្រាយធំនៃគោលនយោបាយពន្ធ និងពាណិជ្ជកម្មក្រោមការដឹកនាំរបស់លោក ចូ បៃដិន ដែលដាក់ទណ្ឌកម្មអ្នកផលិតក្នុងស្រុក ។
ទន្ទឹមនឹងនោះ លោក ត្រាំ និយាយថា នៅពេលដែលពន្ធលើអ្នកផលិតបរទេសកើនឡើង នោះពន្ធលើក្រុមហ៊ុនផលិតអាមេរិកនឹងធ្លាក់ចុះ ហើយការធ្លាក់ចុះនេះមានន័យថា អាមេរិក នឹងកាន់តែយ៉ាប់យ៉ឺន ។
មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏សន្យានឹងអនុម័តច្បាប់ថ្មី ដើម្បីបញ្ឈប់ក្រុមហ៊ុនអាមេរិកពីការបង្ហូរការវិនិយោគទៅក្នុងប្រទេសចិន និងបញ្ឈប់ប្រទេសចិនពីការទិញទំនិញអាមេរិក រួមមានគ្រឿងអេឡិចត្រូនិច ដែក និងឱសថ ដោយអនុញ្ញាតឲ្យការវិនិយោគទាំងអស់នោះ បម្រើផលប្រយោជន៍របស់អាមេរិកតែមួយប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពីលោក Putin ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០២៤ ឬអត់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ