Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន៖ កំណែទម្រង់ផ្ទៃក្នុងក្រសួងបានលើកកម្ពស់វិជ្ជាជីវៈអ្នកការទូតកម្ពុជា

បានផុស

នៅ

កំណែទម្រង់ផ្ទៃក្នុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ដល់ផលប្រយោជន៍ជាផ្លែផ្កាជាច្រើនក្នុងការលើកកម្ពស់ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពមុតស្រួចនៃអ្នកការទូតកម្ពុជា។ នេះជាការថ្លែងរបស់លោក ប្រាក់ សុខុន នាឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ការកែទម្រង់ផ្ទៃក្នុងនេះ ក៏នឹងបន្តដំណើរការទៅមុខថែមទៀត ដើម្បីប្រែក្លាយក្រសួងការបរទេស និងជួរអ្នកការទូតរបស់កម្ពុជា ក្លាយទៅជាសេនាធិការ និងជាយុទ្ធជនឈានមុខក្នុងការការពារប្រយោជន៍ប្រទេសជាតិ និងប្រជាជននៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈសន្និបាតប្រចាំឆ្នាំ នាពេលនេះ ក្រសួងការបរទេសនឹងពិភាក្សា និងពិនិត្យពិចារណាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ថាតើកំណែទម្រង់កន្លងមកបានទទួលផលយ៉ាងម៉េចខ្លះ? ហើយជួបបញ្ហាប្រឈមអ្វីខ្លះដើម្បីរិះរកវិធីសាស្ត្រដោះស្រាយ?

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញដល់ថ្នាក់ដឹកនាំ មន្រ្តីការទូត និងក្រុមការងារទាំងអស់ត្រូវខិតខំប្រមូលផ្ដុំបញ្ញាញាណ ជជែកវែក​ញែក ផ្លាស់ប្តូរទស្សនៈគ្នា លើកជាគំនិតផ្តួចផ្តើម ជាផែនការ និងវិធានការការងារ ដើម្បីសំដៅសម្រេចឲ្យបានបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ ជាពិសេសនៅក្នុងកិច្ចការពារផលប្រយោជន៍ និងលើកស្ទួយកិត្យានុភាពជាតិ។ លោករដ្ឋមន្ត្រី ជឿជាក់ថា សន្និបាតរបស់ក្រសួងការបរទេស នឹងប្រព្រឹត្តទៅដោយភាពសកម្ម ហើយក្រោយកិច្ចពិភាក្សានឹងទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម