ព័ត៌មានជាតិ
លោក គី សេរីវឌ្ឍន៍៖ «ទេសចរចិន ១ លាននាក់ ចាយលុយស្មើទេសចរអឺរ៉ុប ៣ លាននាក់»
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដែលជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានអះអាងថា «មិនមានភ្ញៀវទេសចរណាដែលមកទស្សនាប្រទេសកម្ពុជា ហើយចាយលុយច្រើននៅក្នុងដំណើរកម្សាន្តដូចជាភ្ញៀវទេសចរចិននោះទេ»។ លោកបានលើកឡើងបែបនេះ ក្នុងវេទិកានៃកិច្ចពិភាក្សាពិសេសរបស់កម្ពុជាថ្មី នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងវេទិកាកិច្ចពិភាក្សាពិសេសរបស់កម្ពុជាថ្មី ក្រោមប្រធានបទ« «ហេតុអ្វីចិន-កម្ពុជា ត្រូវការគ្នាទៅវិញទៅមកជាចាំបាច់?» លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា ទំនាក់ទំនងរវាង កម្ពុជា-ចិន បើនិយាយចំពោះវិស័យទេសចរណ៍តែមួយ ចិនបានទាញចំណូលចូលវិស័យសេដ្ឋកិច្ចកម្ពុជាជាច្រើន ព្រោះទេសចរណ៍ជាវិស័យមួយដែលបានជួយបង្កើតភាគរយយ៉ាងច្រើនដល់ចំណូល GDP ជាតិ ប្រមាណជា ៣៧-៣៨% ក្នុងមួយឆ្នាំ។
ដោយឡែក បើក្រឡេកមកមើលពីភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលមកប្រទេសកម្ពុជា ដែលក្នុងនោះលោក បណ្ឌិត គី សេរីវឌ្ឍន៍ បានទៅសិក្សាផ្ទាល់នៅតាមបណ្ដាប្រទេសមួយចំនួនដូចជា ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជាខ្លួនឯង ដោយមើលឃើញថាគឺគ្មានភ្ញៀវទេសចរណា ដែលចាយច្រើនដូចជាភ្ញៀវទេសចរចិននោះទេ។
ត្រង់ចំណុចខាងលើ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា «បើសិនជាភ្ញៀវទេសចរចិនចូលមកកម្ពុជាត្រឹមតែ ១ លាននាក់ គឺស្មើនឹងភ្ញៀវទេសចរអឺរ៉ុប រហូតដល់ ៣ លាននាក់ ព្រោះក្នុងដំណើររបស់ទេសចរចិនក្នុងម្នាក់ៗ មកកម្ពុជា ចិនចាយលុយមួយដំណើរកម្សាន្តរបស់ពួកគេ ក្នុងរង្វង់ពី ១២០០ ដុល្លារ។ តែចំពោះទេសចរអឺរ៉ុប ចាយលុយត្រឹមតែ ៥០០ ដុល្លារ ប៉ុណ្ណោះ ដូច្នេះការចាយវាយរបស់ជនជាតិចិន លើសជនជាតិអឺរ៉ុបរហូតដល់ជិត ៣ដង»។
ជាមួយគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានបញ្ជាក់ផងដែរ ក្នុងរង្វង់ភ្ញៀវទេសចរចិន ដែលចូលមកកម្ពុជា ២លាននាក់ នោះគឺស្មើហ្នឹងទេសចរអឺរ៉ុបដែលចូលមកកម្ពុជាក្នុងរង្វង់ ៥លាននាក់ឯណោះ ដែលមានចំនួនលើសគ្នាស្ទើរតែ ៣ ដង ដូច្នេះហើយ បានជួយឱ្យកំណើនសេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្ពស់។
នៅមិនទាន់អស់នោះទេ លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ទៀតថា ដោយសារតែការចាយវាយរបស់ជនជាតិចិន មានចំនួនច្រើនលើសជនជាតិដទៃ បានធ្វើឱ្យប្រទេសថៃមាននៅគោលនយោបាយមួយគឺការគៀងគរភ្ញៀវទេសចរចិន ដើម្បីឱ្យទៅលេងកម្សាន្តនៅប្រទេសពួកគេកាន់តែច្រើន ដោយថៃអាចទទួលបានភ្ញៀវទេសចរប្រមាណជាង ៣០លាន នាក់ ដែលក្នុងនោះទេសចរចិនមានជាង ៣០% ដែលស្មើជាង ១០លាននាក់។ មួយវិញទៀត ប្រទេសចិន និងវៀតណាម ដែលកំពុងតែបញ្ហារឿងកោះនៅសមុទ្រចិនខាងត្បូង ដែលគាំពារដោយសហរដ្ឋអាមេរិកពីក្រោយខ្នង បានទាញយកភ្ញៀវទេសចរចិនរហូតដល់ ៨លាននាក់ ឱ្យទៅទស្សនាប្រទេសរបស់ពួកគេ។
បើទោះបីជាការចូលមកកម្ពុជាតាមរយៈទេសចរចិន បានជួយដល់សេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ លោក បណ្ឌិត គី សេរីវឌ្ឃន៍ បានអះអាងថា ក៏នៅមានគំនិតមួយចំនួនតាមរយៈអ្នកនយោបាយបិតគូទ ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនបានគិតពីផលប្រយោជន៍ជាតិមួយចំនួនគិតថា ការចូលមកកាន់តែច្រើននៃចំនួនប្រជាជនចិនមកស្រុកខ្មែរនិងបង្កើតឱ្យមានភាពរញ៉េរញ៉ៃ។ តែនេះគ្រាន់តែជាអារម្មណ៍មួយរបស់មនុស្សប៉ុណ្ណោះ ព្រោះមិនថាតែប្រជាជនប្រទេសណាទេ ប្រសិនមានចំនួននឹងបង្កឱ្យមានភាពរញ៉េរញ៉ៃដូចគ្នា៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ