Connect with us

សេដ្ឋកិច្ច

សម្តេចតេជោ ចាត់ទុកវិស័យទេសចរណ៍​គឺជាទីផ្សាររបស់កសិករ​ ​និងជួយចំណូល​សេដ្ឋកិច្ចជាតិ

បានផុស

នៅ

វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ វិស័យនេះ ក៏បានរួម​ចំណែកក្នុងទីផ្សារលក់កសិផលរបស់កសិករផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកទេសចរណ៍ គឺជាទីផ្សាររបស់ប្រជាកសិករ។ សម្តេចតេជោ ពន្យល់ដូច្នេះថា« មុននេះ​យើងគ្រាន់តែផលិតដើម្បីតម្រូវការខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែឥឡូវសភាពការបានផ្លាស់ប្តូរហើយ ប្រជាជនផលិតត្រូវការទីផ្សារលក់ដូរ ត្រូវធ្វើគ្រប់វិធីធ្វើយ៉ាងម៉េចឱ្យផលិតផលកសិករ អាចលក់បាន ក្រៅពីរកទីផ្សារ​នៅក្រៅប្រទេស យើងត្រូវខិតខំឱ្យពួកគាត់មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក»។

ដើម្បីលើកកម្ពស់ទីផ្សារកសិផលរបស់កសិករ សម្តេចតេជោ បានរំលឹកដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា នៅពេល​ដែលឱ្យពិន្ទុនៅតាមសណ្ឋាគារនីមួយៗ ត្រូវពិនិត្យមើលថាតើសណ្ឋាគារនោះ ប្រើប្រាស់ផលិតផលនាំចូល ឬផលិតផល​ក្នុងស្រុក ដើម្បីធ្វើជាលក្ខខណ្ឌក្នុងការដាក់ពិន្ទុ។

សម្តេចលើកហេតុផលថា«ប្រសិនបើទេសចរមកច្រើន តែបែរជាយើងនាំយកផលិតផលពីខាងក្រៅមកផ្គត់ផ្គង់​ឱ្យទេសចរ តើយើងទទួលបានពិតប្រាកដប៉ុន្មានចំណូលសម្រាប់ជាតិ តាមរយៈទេសចរ?​»។ ផ្ទុយទៅវិញ បើសិនយើងប្រើប្រាស់ ផលិតផលដែលប្រជាជនដាំដុះ ចិញ្ចឹមក្នុងស្រុក យើងនឹងទទួលផលបានច្រើនជាង ឯគ្រប់សណ្ឋាគារ​នឹងក្លាយ​ជាទីផ្សាររបស់កសិករ ហើយផ្នែកកសិកម្ម ក៏ត្រូវពង្រឹងសកម្មភាពនៃការដាំដុះ ការចិញ្ចឹមរបស់ពលរដ្ឋ ពោលគឺ​មិនអាចប្រើសារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ភ្ញៀវទេសចរឡើយ។

សម្តេចជោ ជំរុញបែបនេះ ដោយមើលឃើញថា វិស័យទេសចរណ៍ បាននិងកំពុងងើបឡើងវិញដោយសន្សឹមៗ ពិសេសតំបន់គោលដៅមួយចំនួន បានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបណ្តើរហើយ។

ជាក់ស្តែងអ្នកឧកញ៉ា សុខ គង់ បានជម្រាបសម្តេចតេជោ កាលពីដើមសប្តាហ៍នេះថា សណ្ឋាគាររបស់លោកនៅ​ខេត្តសៀមរាប និងព្រះសីហនុ មានភ្ញៀវទេសចរកក់បន្ទប់ និងស្នាក់នៅកើនឡើងជាលំដាប់។

ជាមួយគ្នានេះ លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ បានប្រាប់កម្ពុជាថ្មីថា លោកគាំទ្រចំពោះ​ការលើកឡើងរបស់សម្តេចតេជោ ដែលជំរុញឱ្យមានការផ្គត់ផ្គង់បន្លែត្រីសាច់ របស់កសិករក្នុងស្រុក នៅតាមសណ្ឋាគារ​នានាទូទាំងប្រទេស ដើម្បីជួយទីផ្សារកសិករ តាមរយៈវិស័យទេសចរណ៍។

លោកសង្កត់ធ្ងន់ថា វិស័យសណ្ឋាគារនៅខេត្តសៀមរាប គាំទ្រ ១០០ភាគរយ ទៅលើការផ្គត់ផ្គង់ផលិតផល​របស់កសិករ​ក្នុងស្រុក។ ប៉ុន្តែលោក ស្នើឱ្យកសិករផលិតឱ្យមានគុណភាពស្របតាមស្តង់ដារ និងធម្មជាតិ រួមទាំងតម្លៃមួយ​ដែលអាច​ទទួលយកបានទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍កម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៣០ម៉ឺននាក់ ទាំងជាតិ និងអន្តរជាតិ ដើរកម្សាន្តនៅតាមគោលដៅសំខាន់ៗទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម