Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា៖ ការប្រជែងអំណាចបាននាំឲ្យប្រទេសនានាកែយុទ្ធសាស្ត្រ និងជំហររបស់ខ្លួន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានចាត់ទុកការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិក និង ចិនបានផ្ដល់ផលលំបាកដល់បណ្ដាប្រទេសដទៃជាច្រើនក្នុងការកែប្រែយុទ្ធសាស្ត្រ និងការប្រកាន់ជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងស្ថានភាពផង និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួនផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែមីនា លោក ប្រាក់ សុខុន បានថ្លែងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបានបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល​ និងមានភាពស្មុគស្មាញ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា ការវិវត្តន៍នេះបាននាំមកការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់ទាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល។  

លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការវិវត្តន៍ទាំងនេះបានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគស្មាញរវាងមហាអំណាចធំទាំង២ គឺអាមេរិក និងចិន។ ត្រង់ចំណុចនេះ ប្រមុខការទូតកម្ពុជា បានអះអាងថា ការប្រកួតប្រជែងរវាងមហាអំណាចនេះ បានបង្កើតឲ្យមានស្ថានភាពដ៏លំបាកដល់បណ្ដាប្រទេសដទៃទៀតក្នុងការកែសម្រួលយុទ្ធសាស្ត្រ និងការប្រកាន់ជំហររបស់ខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលទាំងនោះ និងការពារផលប្រយោជន៍ជាតិរៀងៗខ្លួន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម