ព័ត៌មានជាតិ
ថៃ ផ្ដល់អាហារូបករណ៍ ៦៨ កន្លែង ដល់និស្សិតបរទេសក្នុងឆ្នាំសិក្សា ២០២៣
ក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ (MHESI) នឹងផ្តល់អាហារូបករណ៍ចំនួន ៦៨កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

យោងតាមស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃប្រទេសថៃ (MHESI) ដោយមានការសហការជាមួយបណ្ដាសាកលវិទ្យាល័យ នៅក្នុងព្រះរាជាណាចក្រថៃចំនួន ១២សម្រេចផ្ដល់អាហារូបករណ៍ចំនួន ៦៨ កន្លែង (International Program) ដល់និស្សិតសាស្ត្រាចារ្យ មហាវិទ្យាល័យ និងសាធារណជនទូទៅ។
សម្រាប់អាហារូបករណ៍ទាំង ៦៨ កន្លែង ផ្ដល់ឱ្យបេក្ខជនដែលមកពីប្រទេសមួយចំនួនដូចជា ប្រទេសឡាវ, មីយ៉ាន់ម៉ា, វៀតណាម រួមទាំងកម្ពុជាក្នុងកម្មវិធី «Thailand Scholarship ( Year 2023) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៣-២០២៤»។

សម្រាប់អត្ថប្រយោជន៍ដែលសិស្ស និស្សិត បេក្ខជន អាចទទួលបានពីអាហារូបករណ៍ ដោយខាងភាគីតថៃនឹងរ៉ាប់រងទៅលើថ្លៃសិក្សា, ប្រាក់អាហារូបករណ៍ប្រចាំខែ, ការចំណាយលើការធ្វើដំណើរ, ការស្នាក់នៅ និងការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាពជាដើម។
ព័ត៌មានបន្ថែមពីកម្មវិធីអាហារូបករណ៍ខាងលើ ក៏ដូចជាការណែនាំពីការបំពេញសំណុំបែបបទ និងតារាងបញ្ជីកម្មវិធីអាហារូបករណ៍ (Application Guideline and List of Scholarship Program) អាចចូលតាមរយៈលីង http://bit.ly/3wsAGIN ឬស្កេន QR code និងដាក់ពាក្យឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមលេខទូរស័ព្ទ+6626105423 ឬអ៊ីមែល [email protected] 9 da.។
ដោយ៖ ថារី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ