ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ីទាំង២ អំពាវនាវឲ្យមានសន្តិភាពនៅ អ៊ុយក្រែន
មេដឹកនាំចិននិងបេឡារុស បានបង្ហាញចំណាប់អារម្មណ៍ ចំពោះដំណោះស្រាយសន្តិភាពនៅប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។
លោក Lukashenko និយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការទីក្រុងប៉េកាំង សម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីប្រទេសចិន បានប្រកាសផែនការសម្រាប់កិច្ចចរចាសន្តិភាពកាលពីសប្តាហ៍មុន ដោយអំពាវនាវឲ្យមានការគោរពអធិបតេយ្យជាតិ។
ឯកសារ១២ចំណុចរបស់ចិន ជំរុញឲ្យមានការគោរពចំពោះអធិបតេយ្យនៃប្រទេសទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ឯកសារនោះ មិនបញ្ជាក់ច្បាស់ថាតើរុស្ស៊ីត្រូវតែដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែននោះទេ ហើយបានថ្កោលទោសការប្រើប្រាស់ទណ្ឌកម្មឯកតោភាគី។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lukashenko បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសចិន បញ្ជូនអ្នកការទូតកំពូលរបស់ខ្លួនគឺលោក Wang Yi ទៅជួបលោក ពូទីន។
លោក Lukashenko បានផ្តល់ជំនួយដល់មេដឹកនាំរុស្ស៊ី ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយក្រុមអ្នកសង្កេតការណ៍មើលឃើញថា ដំណើររបស់លោកទៅកាន់ទីក្រុងប៉េកាំង គឺជាសញ្ញាមួយផ្សេងទៀតដែលថា ប្រទេសចិន កាន់តែស្និទ្ធស្នាលជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង