កីឡា
មូលហេតុម្ចាស់មេដាយមាសអូឡាំពិក Schooling ដកខ្លួនពីការប្រកួតស៊ីហ្គេមនៅកម្ពុជា
កីឡាករហែលទឹកជម្រើសជាតិសិង្ហបុរី Joseph Schooling កាលពីថ្ងៃទី១ ខែមីនា ម្សិលមិញបាន ប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍មួយ Joseph Schooling និយាយថា បន្ទាប់ពីពិចារណាយ៉ាងល្អិតល្អន់ជាមួយក្រុមការងារ លោកបានសម្រេចចិត្តដក់ខ្លួនពីការប្រកួតស៊ីហ្គេមនៅកម្ពុជា។ មូលហេតុសំខាន់នៅពីក្រោយនៃការសម្រេចចិត្តនេះគឺ«ខ្ញុំបច្ចុប្បន្ននេះមិនស្ថិតនៅក្នុងកម្រិតដែលខ្ញុំអាចប្រកួតបានទេ»។
ការសម្រេចចិត្តដកខ្លួននេះបានកើតឡើងប៉ុន្មានខែ បន្ទាប់ពីរូបគេបានប្រើកញ្ឆា។ តាមការផ្សាយរបស់ BBC កាលពីខែសីហា ឆ្នាំ២០២២ថា រូបគេបានប្រើកញ្ឆានៅប្រទេសវៀតណាមហើយក៏ត្រូវត្រូវបានដាក់បំរាម។ ក្រសួងការពារជាតិសិង្ហបុរី បាននិយាយពេលនោះថា Schooling ត្រូវបានធ្វើតេស្តទឹកនោម ប៉ុន្តែរូបគេបានសារភាពថា បានប្រើកញ្ឆាមែន នៅពេលរូបគេសម្រាកពីការងារយោធោដើម្បីហ្វឹកហាត់។
Joseph Schooling ជាកីឡាករសិង្ហបុរីដំបូងគេបង្អស់ដែលបានឈ្នះមេដាយមាសកីឡាអូឡាំពិកដែលរូបគេបានឈ្នះលើវិញ្ញាសា Butterfly ចម្ងាយ១០០ម៉ែត្រនៅប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦ ហើយពេលនោះរដ្ឋាភិបាលសិង្ហបុរីបានផ្តល់ប្រាក់រង្វាន់ជាង៧០ម៉ឺនដុល្លារអាមេរិក។
រូបគេធ្លាប់បានចូលរួមប្រកួតកីឡាស៊ីហ្គេមចំនួន៤ដងគឺឆ្នាំ២០១៥, ២០១៧, ២០១៩ និង២០២១ ដោយក្រសោបបានមេដាយសរុប៣៤គ្រឿងគឺមាស២៩ ប្រាក់៣ និងសំរឹទ្ធ២។ រូបគេក៏ឈ្នះមេដាយកម្រិតពិភពលោកជាច្រើនគ្រឿងទៀត៕
ប្រែសម្រួល៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?