Connect with us

សុខភាព

ចេះតែមានអារម្មណ៍វិលមុខ ក្រោយញ៉ាំអាហាររួច អាចមកពីមូលហេតុនេះ​

បានផុស

នៅ

ជា​ទូទៅ​យើង​អាច​​ប្រឈម​អាការវិល​មុខ​ ប្រសិនបើ​មិន​ញ៉ាំ​អាហារ​​រយៈពេល​យូរ ដែល​កត្តា​នេះ​​អាច​បណ្តាល​មក​ពី​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ធ្លាក់​ចុះ។ ចុះ​ចំណែក​​អ្នក​ដែល​មាន​អារម្មណ៍​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ​រួច ​អាច​បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ​​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ

អាការៈ​វិល​មុខ​ក្រោយ​ញ៉ាំ​អាហារ​រួច អាច​កើត​ឡើង​ដោយ​សារ​តែ​កត្តា​ជា​ច្រើន។ សូម្បី​តែ​ការ​ក្រោក​ឈរ​ភ្លាម​ៗ ក្រោយ​អង្គុយ​យូរ​ម៉ោង​ក៏​អាច​នាំ​ឲ្យ​យើង​វិល​មុខ​ដូច​គ្នា។ ការ​ប្រែប្រួល​កម្រិត​សារធាតុ​រាវ និង​លំហូរ​ឈាម​ភ្លាម​ៗ​​ អាច​​បណ្តាល​ឲ្យ​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង​​មួយ​រយៈ​​ខ្លី។

ទន្ទឹម​នឹង​នេះ​ដែរ​ ករណី​វិល​មុខ ឬ​ធីងធោង​ក្រោយ​ញ៉ាំ​អាហារ​រួច ក៏​អាច​កើត​ឡើង​​នៅ​ពេល​​យើង​ជួប​បញ្ហា​ចុះ​សម្ពាធ​ឈាម​ក្រោយ​ញ៉ាំ​អាហារ ដែល​ស្ថានភាព​សុខភាព​មួយ​នេះ​ច្រើន​តែ​កើត​លើ​មនុស្ស​វ័យ​ចំណាស់​​ និង​ជា​ហេតុ​នាំ​ឲ្យ​ធីងធោង ឬ​​ដួល​ភ្លាម​ៗ។

ជា​ទូទៅ មាន​កត្តា​ជា​ច្រើន​ដែល​អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ធ្លាក់​ចុះ​ក្រោយ​ញ៉ាំ​អាហារ​ ដែល​រួម​មាន​កត្តា​វ័យ​ចំណាស់ ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់ ដូចជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ និង​ថ្នាំបញ្ចុះសម្ពាធឈាម(​Beta blockers) ឬ​មាន​​ជំងឺ​Parkinson’s ​ជា​ដើម។ ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ក្រោយ​ញ៉ាំ​អាហារ ជា​ស្ថានភាព​បណ្ដោះអាសន្ន​​ក៏​ពិត​មែន ប៉ុន្តែ​​ក៏​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ដូចជា​ដួល​សន្លប់​ ឬ​​អាច​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ប្រសិនបើ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ទាប​ពេក​​។

គន្លឹះ​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ក្រោយ​ញ៉ាំ​អាហារ

  • ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​២០០​មីលីលីត្រ ​មុន​ញ៉ាំ​អាហារ​៣០​នាទី
  • ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ឲ្យ​បាន​ច្រើន​ដង
  • អង្គុយ​ចុះ ឬ​គេង​​មួយ​សន្ទុះ​ក្រោយ​ញ៉ាំ​អាហារ
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូច​ជា​​​សាច់​​គ្មាន​ខ្លាញ់ គ្រាប់​ធញ្ញជាតិ ​បន្លែ​ស្លឹក​បៃតង និង​ផ្លែឈើ។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ដំឡូងជ្វា ក៏អាចជួយបន្ថយជំងឺគ្រោះថ្នាក់ទាំងនេះបានដែរ

ចុចអាន៖ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពីអ្វី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម