Connect with us

ចរាចរណ៍

តារាចម្រៀងលោក ណូយ វណ្ណា បើករថយន្តបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់

បានផុស

នៅ

តារាចម្រៀងជើងចាស់លោក ណូយ វណ្ណា ដែលជាប្អូនប្រុសបង្កើតលោក ណូយ វ៉ាន់ណេត បានជួបគ្រោះថ្នាក់ចរាចរណ៍​ដោយបើករថយន្តបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់បណ្តាលឲ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀងលោក ណូយ វណ្ណា បានបើករថយន្តម៉ាកLexusRX330 មួយគ្រឿងក្នុងល្បឿនលឿនគួរសមហើយស្រាប់តែមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់រងការខូចខាតរថយន្តផ្នែកខាងមុខជាដំណំ។ ចំណែកលោក ណូយ វណ្ណា សំណាងល្អគ្រាន់តែរងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែមីនាឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចមុខអគ្គស្នងការនគរបាលជាតិ តាមមហាវិថីព្រះនរោត្តមក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោក ណូយ វណ្ណា បានបើករថយន្តម៉ាក Lexus RX330 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2BF-7616បើកបក្នុងទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។ ក្រោយកើតហេតុភ្លាមៗនោះសមត្ថកិច្ចចុះមកវាស់វែង និងនាំយករថយន្តបង្ករបស់តារាចម្រៀងលោក ណូយ វណ្ណា ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ។ ចំណែកលោក ណូយ វណ្ណា ត្រូវបានក្រុមគ្រួសារ និងកូនក្មួយដឹកយកទៅផ្ទះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម